គ្រប់​គ្នា​ប្រហែល​ជា​មិន​ទាន់​ភ្លេច​ស្រី​ស្រស់​ជនជាតិ​បារាំង​ Lea Kyle កំពូល​អ្នក​ប្ដូរ​សំលៀក​បំពាក់​លឿន​ដូច​ហោះ​ជនជាតិ​បារាំង​លើ​ឆាក​ប្រកួត America’s Got Talent កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ​នោះ​ទេ​ ដោយ​កាល​នោះ​នារី​រូប​នោះ​ទទួល​បាន​ប៊ូតុង​មាស​ពី​ Heidi Klum ថែម​ទៀត​ផង​។

ប៉ុន្តែ​ម្ដ​ងនេះ​ ស្ត្រី​វ័យ​២៥​ឆ្នាំ​រូប​​នេះ​កាន់​តែ​បង្ហាញ​សមត្ថភាព​ទេពកោសល្យ​ប្ដូរ​សំលៀក​បំពាក់​លឿន​រហ័ស​កាន់​តែ​ខ្លាំង​និង​អស្ចារ្យ​ជាង​មុន​ថែម​ទៀត​។ សម្រាប់​​ការ​សម្ដែង​របស់​ Lea បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​បេក្ខនារី​រូប​នេះ​មិនគ្រាន់​តែ​ជានារី​ម្នាក់​ធម្មតា​នោះ​ទេ​ ប៉ុន្តែ​ជា​អ្នក​ស្ពិនភ្នែក​ ឬ​អ្នក​សៀក​រហស្សកម្ម​ដ៏​ចំណាន​ម្នាក់​។

គណៈកម្មការ​ទាំង​អស​់​សុទ្ធ​តែ​កោត​ស្ញប់​ស្ញែង​និង​ជក់​ចិត្ត​ចំពោះ​ការ​សម្ដែង​របស់​នារី​បារាំង​រូប​នេះ​ ក្នុង​នោះ​ Heidi ដែល​ធ្លាប់​ផ្ដល់​ប៊ូតុងមាស​ឱ្យ​ Lea បាន​លើក​​ឡើង​ថា​ «រស់​រវើក​ណាស់​ អ្ន្ក​ក​បាន​បង្ហាញ​នូវ​​ទេពកោសល្យ​ដ៏​អស្ចារ្យ​»

Simon Cowell និង​ Howie Mandel បាន​ប្រកែក​គ្នា​ទៅ​លើ​ការ​សម្ដែង​ទេពកោសល្យ​របស់​នាង​ ដែល​អាច​និយាយ​ថា​​ល្អ​ខ្លាំងណាស់​​ ពិសេស​នោះ​គឺ​ការ​សម្ដែង​របស់​នាង​ទាំង​អស់​សុទ្ធ​តែ​អស្ចារ្យ​បំផុត​។

សូមចុច​អាន​ បេក្ខនារី​បារាំង Léa Kyle ដូរ​សំលៀកបំពាក់​លឿន​ដូច​ចេះ​វេទមន្ត​ ទទួល​បាន​ប៊ូតុង​មាស!

ប្រភព​៖ 2oceansvibe

Telegram-Troryorng
Share.