ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកទ្រហោយំបោកខ្លួនដូចសត្វអក ខណៈដែលជួបទុក្ខ ម្តងហើយម្តងទៀត ដោយឆ្នាំកន្លងទៅ ប្តីធ្វើអត្តឃាត មកដល់ថ្ងៃនេះ កូនប្រុសចុះលេងទឹករណ្តៅដី រអិលជើងលង់លិចស្លាប់ គ្រាដែលជាប់រវល់ចេញទៅធ្វើការងាររោងចក្របាត់ បង្កឲ្យ ភ្ញាក់ផ្អើល ស្ថិតនៅរណ្តៅដីមួយកន្លែង ចំងាយពីផ្ទះជាង ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣​ និង២០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ក្មេងប្រុសរងគ្រោះមានឈ្មោះ សំអាត មេត្តា អាយុ១០ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយជាស្ត្រីម៉េម៉ាយ ឈ្មោះ ហុឺ ណារ័ត្ន អា យុ២៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ជាប់រណ្តៅដី កន្លែងកើតហេតុ ក្មេងរងគ្រោះជាកូ ច្បង ក្នុងចំណោម បងប្អូន ២ នាក់ កំព្រាឪពុក ។

តាមប្រភពពីអ្នកភូមិ ក៏ដូចជាសាច់ញាតិ បានឲ្យដឹងថា ខណៈដែលស្ត្រីជាម្តាយជាប់រវល់ចេញទៅធ្វើការងាររោងចក្របាត់ទុកកូនៗឲ្យនៅផ្ទះ រួមជាមួយសាច់ញាតិ ស្រាប់តែនៅវេលាម៉ោងខាងលើ ក្មេងរងគ្រោះរួមជាមួយក្មេងក្បែរខាង គ្នា៣នាក់ ទៅចុះលេង​ទឹក រណ្តៅដីខាងក្រោយផ្ទះ មានជម្រៅ៣០ម៉ែត្រ ជាអកុសលរអិលជើង ធ្លាក់ចូលកន្លែងជ្រៅលង់លិចបាត់ រីឯក្មេង២នាក់ទៀតនៅខាង លើស្រែកយំ ផ្អើលស្ត្រីម្នាក់កំពុងច្រូតស្មៅ រត់ទៅជួយ តែក្មេងរងគ្រោះលិចបាត់ទៅហើយ ទើបផ្អើលឆោឡោ ទាំងអ្នកស្រុក សមត្ថកិច្ច ហើយត្រូវបានកម្លាំងកងទ័ពពិសេសឆ័ត្រយោង៩១១ រួមជាមួយកម្លាំងអាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយ លោកWANG JIANG ប្រតិបត្តិការចុះមុជរាវរក ឃើញសពក្មេងរងគ្រោះនៅវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃដដែល រួចប្រគល់ ជូនក្រុមគ្រួសារយកទៅផ្ទះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងពោធ៍សែនជ័យ

Share.