ក្រុម​បាល់ទាត់​អធិរាជដំរីឦសាន ក្នុង​ខេត្ត​រតនគីរី បាន​បង្ហោះ​ពី​ប្លង់​កសាង​កីឡដ្ឋាន​បាល់ទាត់​ថ្មី​របស់​ខ្លួន​ ដោយ​អាច​ផ្ទុក​ទស្សនិកជន​បាន​ប្រមាណ​៤ពាន់នាក់ នឹង​សាងសង់​ស្រប​តាម​ស្តង់ដារ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) ថែម​ទៀត​ផង។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លិប​នៅ​ល្ងាច​ថ្ងៃ​អង្គារ នេះ​លើក​ឡើង​ថា៖«យើង​ខ្ញុំ​គ្រួសារ​បាល់ទាត់ ​អធិរាជដំរីឦសាន មាន​កិត្តិយស​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​គំរូ​លក្ខណៈ 3D ជា​ជំហាន​ដំបូង​ នៃ​អានាគត​​ទីលាន​បាល់ទាត់​ក្លិប​របស់​យើង។ ADE STADIUM ជា​ទីលាន​ស្តង់ដា AFC ដំបូង​បង្អស់​នៅ​ខេត្ត​រតនគិរី និង​សង្ឃឹម​យ៉ាង​មោះមុត​ដល់​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ខេត្ត​រតនគិរី យើង​ពេញ​ចិត្ត​ និង​មាន​មោទនភាព ព្រម​ទាំង​អាច​រួមចំណែកទាំងអស់គ្នាក្នុងការឧបត្ថម្ភគាំទ្រ និង​ចូលរួម​ជា​ដៃ​គូ​នៅ​ពេល​យើង​ចាប់​ផ្តើម​គំរោងសាងសង់​និង​ឆាប់​ល្អ​ប្រសើរ​ឡើងវិញ»។

Share.