ភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ ជិះម៉ូតូតាមផ្លូវទៅរកសេវាព្យាបាល ស្រាប់តែមានអាការ:មិនស្រួលឈប់ម៉ូតូដួលខ្លួនបែកពពុះមាត់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ដោយមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះ កើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។សពបុរសរងគ្រោះមានឈ្មោះ លឹម យ៉ៃ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅម្ដុំផ្សារកណ្ដាល មានស្រុកកំណើត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ទិសដៅពីកើតទៅលិច ខណៈ ដល់កន្លែងកើ​តហេតុខាងលើ ក៏ស្រាប់តែឈប់ម៉ូតូ ដួលបែកពពុះមាត់ ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ក៏បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រ ជាពលរដ្ឋ បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានតែម្តង។

តាមប្រភពព័ត៌មានពីសាច់ញ្ញាតិសពជនរងគ្រោះបានអោយដឹងថា បុរសរងគ្រោះមានជំងឺប្រកាយហើយបានជិះម៉ូតូម៉ាកសង់សេ ១២៥ពណ៌ខ្មៅ ពាក់ស្លាលេខភ្នំពេញ1CZ-8577 ជិះម្នាក់ឯងគោលបំណងទៅពេទ្យមិត្តភាពខ្មែរ សូវៀត ដើម្បីទទួលសេវាព្យា​បា លខណៈមកដល់ចំណុចកន្លែងកើតហេតុ មិនស្រួលខ្លួនឈប់ម៉ូតូក៏ដួលស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង កន្លែងកើតហេតុ រួចបានយកខ្សែមកហ៊ុព័ទ្ធ នៅជុំវិញបរិវេនទី តាំងសាកសពបុរសខាងលើ និងបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ និងក្រុមគ្រូពេទ្យឱ្យចុះមក យកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា សពខាងលើអវិជ្ជមានជំងឺកូវិដ-១៩។ ក្រោយម កសមត្ថកិច្ចជំនាញ កោសល្យវិច័យនៃស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើកោសល្យវិច័យសពបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចធ្វើកំណត់ហេតុ ប្រគលសពអោយសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Share.