សុនខគឺជា សត្វដែលស្រលាញ់ការពារ និង ស្មោះចំពោះម្ចាស់ ហើយអាចការពារផ្ទះសំបែងផងដែរ។ ប៉ុន្ដែមនុស្សមួយចំនួនស្រលាញ់សត្វសុនខដែលមានអ្វីខុសពីសត្វសុនខធម្មតាដូចជា សុនខធំៗ ឬ សុនខតូចៗជាដើម។ ថ្ងៃនេះសារព័ត៌មានត្រយងសូមបង្ហាញពីសត្វសុនខដែលធំៗជាងគេបំផុតក្នុងពិភពលោកចំនួន ៤ ប្រភេទជូនលោកអ្នក។

​​១​​​) Caucasian Shepherd ៖ ​​ជាប្រភេទសុនខអ្នកគង្វៀលជនជាតិស្បែកស ដែលអាចការពារ​ម្ចាស់ដោយមានភាពអង់អាច ក្លាហាន​ វាមានទម្ងន់រហូតដល់ ៥៩គីឡូក្រាម ​សត្វសុនខនេះបានស្ថិតនៅក្នុងបញ្ចីសុនខធំបំផុតក្នុងពិភពលោកនាឆ្នាំ ២០២១នេះ។ ថ្វីត្បិតតែវាជាសត្វសុនខដែលមានមាឌធំពិតមែន ប៉ុន្ដែវាមានភាពស្មោះត្រង់ ទន់ភ្លន់ យកចិត្តទុកដាក់បារម្ភពីម្ចាស់។​

២) New Found Land ៖ ​ជាប្រភេទសុនខអ្នកនេសាទ ដែលត្រូវបានអ្នកនេសាទភាគច្រើនចូលចិត្តចិញ្ចឹម។ សុនខប្រភេទនេះខុសពីសត្វសុនខដទៃព្រោះគេមិនចិញ្ចឹមវាសម្រាប់យាមផ្ទះនោះទេ​ គឺគេចិញ្ចឹមដើម្បីទ្រទ្រង់អ្នកនេសាទលើនាវា ហើយអាចជួយការងារនៅលើនាវាដូចជា ការជួយសង្រ្គោះមនុស្សក្នុងទឹក​ ឬ លោតចុះទឹកដើម្បីយករបស់របរដែលធ្លាក់ពីនាវាចូលទឹក។ សុខននេះគឺមានសមត្ថភាពពិសេសគួរឲ្យចាប់អារម្មណ៍ ​ហើយគេដាក់ឈ្មោះថា ទាហានជើងទឹក។​ សុនខប្រភេទនេះមានទម្ងន់រហូតដល់ទៅ ៩០គីឡូក្រាម​ ហើយមានអត្តចារឹកស្ងប់ស្ងាត់ ឆ្លាត ចេះជួយសង្រ្គោះ ​ហើយជាសត្វសុនខដែលចូលចិត្តមនុស្ស ជាពិសេសកុមារតូចៗ​។

៣​​) Neapolitan Mastiff ៖ ​ជាសុនខដែលមានទម្ងន់រហូតដល់ ៧០គីឡូក្រាម​​​ មានសមត្ថភាព​វៃឆ្លាត មិនគួរឲ្យជឿដែលអាចការពារគ្រួសារម្ចាស់របស់វា ហើយបានក្លាយជាសុខនយាមផ្ទះដ៏អស្ចារ្យ។ ​ប៉ុន្ដែពួកវាអាចបង្កបញ្ហា ប្រសិនបើគ្មានការបណ្ដុះបណ្ដាលត្រឹមត្រូវ​ព្រោះវាមានចារឹកកាចសាហាវស្រាប់ ជាពិសេសវាកាចសាហាវនៅពេលដែលមានអ្នកណាឈ្លានពានចូលតំបន់របស់វាក្រៅពីម្ចាស់​។ ជាទូទៅសុខនប្រភេទនេះត្រូវបានគេយកទៅយាមធនាគារ​។

៤) ​​Tosa Inn ៖ ​​ជាសុនខយោធាជប៉ុន​​ ដែលត្រូវបានគេហៅថា ជាអ្នកការពារដ៏អង់អាចក្លាហាន វាមានកម្ពស់ ៣២អ៊ីញ ហើយមានទម្ងន់ ៩០គីឡូក្រាម។ ហើយជាសុនខដែលត្រូវបានបង្កាត់ពូជ សម្រាប់ក្រុមប្រយុទ្ធ ព្រោះវាមានសាច់ដុំ និងមាឌរឹងមាំ ។

សត្វសនុខទាំង ៤ប្រភេទនេះ ត្រូវបានជាប់ក្នុងបញ្ចីសត្វសុនខធំជាងគេបំផុតក្នុងពិភពលោក ដែលមានសមត្ថភាពដ៏អស្ចារ្យខុសពីសុនខធម្មតា៕​

​​ប្រភព៖ អត្ថបទស្រាវជ្រាវ

Telegram-Troryorng
Share.