បច្ចុប្បន្ន​ការ​សាង​ផ្នួស​ ហាក់​កំពុង​ពេញ​និយម​ក្នុង​ចំណោម​បុគ្គល​មាន​មុខ​មាត់​ និង​ជា​ទី​ចាប់​អារម្មណ៍​ក្នុង​សង្គម​ ព្រោះ​ឱ្យ​តែ​មាន​បញ្ហា​ អ្នក​ទាំង​អស់​នោះ​ តែងតែ​នាំ​គ្នា​រត់​ទៅសាង​ផ្នួស​ជ្រក​ពួន​ក្រោម​ម្លប់​សាសនា​ ដែល​ធ្វើ​ឱ្យ​សាធារណជន​ ពិសេស​ពុទ្ធបរិស័ទ បារម្ព​ថា​ទៅ​ថ្ងៃ​មុខ​ ការ​បួស​រៀន និង​បួស​សង​គុណ​មាតា​ បិតា នឹង​ប្រែក្លាយ​ទៅ​ជា​បួស​គេច​ពី​ស្នេហា​ បួស​គេ​ចពី​ការ​ឈឺ​ចាប់​ បួស​គេច​ពី​កំហុស​ជា​ដើម​។ល។​

សង្កេត​ឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ឱ្យ​តែ​ពេល​មាន​បញ្ហា​ទាស់ទែង បញ្ហា​ចម្រូងចម្រាសនានា បុរស​​ភាគ​ច្រើន​សុទ្ធ​តែ​នាំ​គ្នា​ទៅ​កោរ​សក់​បួស​ថ្វាយ​ខ្លួន​ក្នុង​សាសនា​ ដែល​មាន​ឱ្យ​ឃើញ​ជា​ហូរហែ​ ដូច​មាន​​៖ នាយ ​តាក់ស៊ី លោក សុវណ្ណ រិទ្ធិ លោក ឌួង ឆាយ លោក​ តាក់ស៊ី លោក​ (ប្រូ) សូនី​ លោក​ ហ៊ីង បញ្ញារិទ្ធ​ (ហៅពូម៉ៅ) និង​ លោក អេដវីន​ ជាដើម​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​បុរស​ដែល​បាន​សម្រេច​ចិត្ត​សាង​ផ្នួស​ក្រោយ​ជួប​បញ្ហា​បែក​បាក់​គ្នា៖

នាយ តាក់ស៊ី
ឌួង ឆាយ
សុវណ្ណ រិទ្ធី
​ប្រូសូនី
អេដវីន
លោក ហ៊ីង បញ្ញារិទ្ធ (ហៅពូម៉ៅ)
Telegram-Troryorng
Share.