មានវត្តចំនួន២ បានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះយកសំណាកព្រះសង្ឃ យាយជី តាជី និងក្មេងវត្ត នៅក្នុងខណ្ឌឫស្សីកែវ។

ផ្អែកតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរខណ្ឌ និងសង្កាត់ឫស្សីកែវ បានសហការជាមួយក្រុមគ្រូពេទ្យ TYDA បានយកសំណាកព្រះសង្ឃគង់នៅវត្តទាំង ៥ និងយាជី តាជី ក្មេងវត្តទាំងអស់ ក្នុងខណ្ឌឫស្សីកែវ សរុបទាំង៥វត្ត កាលពីថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញនេះ។

ការយកសំណាក បានធ្វើឡើងចំពោះព្រះ​សង្ឃ​ ចំនួន ២០២អង្គ លោកអាចារ្យ​ យាយជី​ តាជី អ្នកស្នាក់នៅវត្ត ចំនួន ១៣៦នាក់ (ស្រី​៤៤) ហើយជាលទ្ធផល មានវត្តចំនួន០២ រកឃើញមានអ្នជំងឺកូវីដ១៩ ក្នុងនោះមានវត្ត ញាណរង្សី វិជ្ជមាន ព្រះសង្ឃ ០២អង្គ និងវត្តទួលសុវណ្ណារ៉ាម រកឃើញ យាយជី ០៣នាក់ ចំពោះមុខព្រះសង្ឃ និងយាយជី ដែលរកឃើញ វិជ្ជមាន កូវីដ ១៩ ត្រូវបាននិមន្ត និងបញ្ជូនទៅសម្រាកព្យាបាលនៅ ពហុកីឡាដ្ឋានជាតិ៕

Share.