ក្រោយពីរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ធីតា (TYDA) យក​សំណាក​ប្រគេនព្រះសង្ឃ នឹងគណៈកម្មការ​អាចារ្យ​វត្ត យាជីតាជី និង​សិស្សនិស្សិតដែលស្នាក់​នៅ​រៀនសូត្រក្នុង​វត្ត​ ចំនួន០៤ វត្តក្នុង​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ គឺជាលទ្ធផលអវិជ្ជមានទាំងអស់។

កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញពិនិត្យការយក​សំណាក​ប្រគេនព្រះសង្ឃ គណៈកម្មការ​អាចារ្យ​វត្ត យាជីតាជី និង​អ្នក​ស្នាក់​នៅ​រៀនសូត្រក្នុង​វត្ត​ ចំនួន៤ វត្តក្នុង​ខណ្ឌ​សែនសុខ​ រួមមាន៖

១-វត្ត​ឃ្មួញ​ សរុប​ចំនួន​ ១១៧អង្គ=នាក់​ លទ្ធផលអវិជ្ជមាន​ ទាំងអស់​ ។

២-វត្ត​អន្លង់​ក្ងាន​ សរុប​ចំនួន​ ៣៦អង្គ​=នាក់​ លទ្ធផល ​អវិជ្ជមាន ​ទាំងអស់​ ។

៣-វត្ត​សែនសុខ​ សរុប​ចំនួន​ ៤៥អង្គ​=នាក់​ លទ្ធផល​ អវិជ្ជមាន​ទាំងអស់​ ។

៤-វត្ត​ក្រាំង​ធ្នង់​ សរុប​ចំនួន​ ៥៩អង្គ​=នាក់​ លទ្ធផល​អវិជ្ជមាន​ ទាំងអស់​ ។

វត្តចំនួន៤ ក្នុងខណ្ឌសែនសុខ ក្រោយយកសំណាក គឺអវិជ្ជមានកូវីដ១៩ ទាំងអស់
Share.