យ៉ាងហោចណាស់មានវត្តស្ទើរតែពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញត្រូវបានរកឃើញថា មានករណីឆ្លងកូវីដ១៩ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅ នេះ។

គិតត្រឹមថ្ងៃទី២៤ខែកញ្ញាក្រុមគ្រូពេទ្យបានចុះយកសំណាកនៅគ្រប់វត្តទាំងអស់នៅក្នុង រាជធានីភ្នំពេញរួចហើយ។

នេះបើតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈសារជា សំឡេងមួយនៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១នេះ។

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៣ខែកញ្ញាបានសម្រេចលុបចោលបុណ្ឌកាន់បិណ្ឌ ភ្ជុំបិណ្ឌ ភ្លាមៗបន្ទាប់ពីរកឃើញថា មានឆ្លងកូវីដ១៩នៅតាមបណ្តាវត្តអារាមមួយចំនួនជាពិសេស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

Share.