ភ្នំពេញ ៖ ក្រោយពីផ្ទុះកើតមានជម្ងឺឆ្លងកូវីដ១៩ ក្រុមគ្រូពេទ្យរកឃើញវិជ្ជមានលើព្រះសង្ឃ យាយជី តាជី ជាបន្តបន្ទាប់ ក្នុងរដូវកាលបុណ្យភ្ជុំកាន់បិណ្ឌ រហូតដល់រាជរដ្ឋាភិបាល ក្រសួងធម្មការ សម្រេចបិទផ្អាក ការជួបជុំ ប្រមូលផ្តុំ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ បិទទាំងវត្តអារាម រួចមក ទើបនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ គ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ សហការជាមួយ ក្រសួងសុខាភិបាល ក្រសួង- មន្ទីរធម្មការ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ តាមវត្តអារាម ទាំង១៥០វត្ត ទាំង១៤ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ។

តាមមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នាឱកាសថ្ងៃកាន់បិណ្ឌ ក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ-១៩ លើព្រះសង្ឃ យាយជី តាជី សិស្ស តាមបណ្តាវត្ត សរុបចំនួន១៤១អង្គ/នាក់ ក្នុងចំនួនយកសំណាកតេស្ត សរុប ចំនួន៨៩៧៥អង្គ/នាក់ រយៈពេល៣ថ្ងៃ ទាំង១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ។

Share.