បាត់ដំបង៖ ពូកែដឺដងច្រើនពេក អស់ការអត់ធ្មត់ ដាក់កាំបិតដេញកាប់់ដាច់កដៃម្ខាង ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួនទៅកាន់តុលាកា។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១នេះ បានអនុវត្តច្បាប់បញ្ជូនជនដៃដល់ ១នាក់ទៅតុលាការតាមនីតិវិធី ពីបទប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ទោស ប្រើដាវសាំម៉ូរ៉ៃដេញតាមកាប់ជនរងគ្រោះបណ្តាលឲ្យដាច់ កដៃម្ខាង ដែលករណីនេះបង្កឡើងកាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខហាងមីហិរ ស្ថិតនៅក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់បន្តថា ជនសង្ស័យមានគ្នាចំនួនពីរនាក់ នៅថ្ងៃកើតហេតុបានជិះម៉ូតូម៉ាកអិចស៊ិចទ័រ ព៌ណខៀវ ១គ្រឿង ហើយដេញកាប់ ជនរងគ្រោះឈ្មោះ ឈឺន ចាន់ថន ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរកម្មករមានទីលំនៅភូមិបឹងរាំង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រហូត របួសធ្ងន់ដាច់កដៃខាងឆ្វេងម្ខាង ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ រួចជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងអធិករដ្ឋា ននគបាលស្រុកកំរៀង តាមចាប់បានម្នាក់ ចំណែក ១នាក់ទៀតរត់គេចបាត់។

ជនសង្ស័យមានឈ្មោះធា ចាន់ថន ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង រីឯជនដែលពាក់ព័ន្ធ ១នាក់ទៀតដែលរត់គខ្លួន បាត់មានឈ្មោះឃុន ចាន់រ៉ា ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ចជនបង្កខាងលើបានសារភាពថា មូលហេតុដែលធ្វើឲ្យពួកគេដេញកាប់ជនរងគ្រោះ ដោយសារជនរងគ្រោះតែង តែឌឺដងដាក់ខ្លួនញឹកញាប់ពេក ទើបខ្លួនសម្រេចចិត្តប្រដៅបែបនេះទៅ​៕

អរត្ថបទ៖ ដំបងក្រញូង

Share.