មូលហេតុអ្វីដែលបណ្ដាលឲ្យគូរស្វាមី ភរិយាជនជាតិឥណ្ឌានេះលែងលះគ្នា? មូលហេតុដែលបណ្ដាលឲ្យគូរស្វាមី ភរិយានេះលែងលះគ្នាព្រោះតែ ខាងភរិយាមិនព្រមងូតទឹករាល់ថ្ងៃ។

បុរសមូស្លីមម្នាក់មកពីរដ្ឋ អូតា ប្រាដេស ប្រទេសឥណ្ឌា បានព្យាយាមប្ដឹងលែងលះភរិយារបស់ខ្លួនបន្ទាប់ពីរៀបការបានរយៈពេល ២ឆ្នាំ ដោយសារតែនាងមិនព្រមងូតទឹកជារៀងរាល់ថ្ងៃ ហើយពួកគេតែងតែឈ្លោះគ្នានៅពេលដែលបុរសជាស្វាមីសុំឲ្យភរិយាងូតទឹក។ អនាម័យផ្ទាល់ខ្លួនគឺជារឿងសំខាន់នៃទំនាក់ទំនង ហើយករណីខ្លះវាអាចក្លាយជាបញ្ហាធ្ងន់ធ្ងរដែលឈានដល់ការបញ្ចប់ទំនាក់ទំនងផងដែរ។

ករណីជាក់ស្ដែងបុរសមូស្លីមម្នាក់នេះ សម្រេចចិត្តលែងលះប្រពន្ធរបស់គាត់ដោយសារតែរឿងងូតទឹក ដែលធ្វើឲ្យការរស់នៅមានភាពមិនចុះសម្រុងនឹងគ្នា ទោះបីជាពួកគេមានកូនជាមួយគ្នាហើយក៏ដោយ។ នៅពេលដែលស្ត្រីជាប្រពន្ធ​បានដឹងថាស្វាមីរបស់ខ្លួនប្ដឹងលែងលះ នាងបានទៅរកអង្គការការពារស្ដ្រីរ អាលីហ្កា ដោយនាងនិយាយថា នាងចង់រក្សាចំណងអាពាហ៍ពិពាហ៍ និង សុំឲ្យជួយនិយាយជាមួយស្វាមីនាង។

អង្គការការពារស្ត្រីរបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ស្រ្តីជាប្រពន្ធបានសរសេរសំបុត្រដោយបានបញ្ជាក់ប្រាប់ទៅស្វាមីរបស់នាងថា នឹងព្រមងូតទឹក ៣ដង ក្នុងមួយថ្ងៃ ហើយខាងអង្គការបានព្យាយាមសម្របសម្រួលដល់របស់ជាស្វាមីកុំឲ្យបែកបាក់អាពាហ៍ពិពាហ៍ ព្រោះវាជាបញ្ហាតូចតាចដែលអាចដោះស្រាយបាន ហើយការលែងលះរបស់ពួកគេក៏អាចប៉ះពាល់ដល់ការចិញ្ចឹមកូនផងដែរ។

គួររំលឹកថា កាលពីឆ្នាំមុនក៏មានហេតុការស្រ្តីជនជាតិឥណ្ឌាម្នាក់បានសុំលែងលះស្វាមីដោយសារតែបញ្ហាដូចគ្នានេះដែរ៕

ប្រភព៖ Oddity Central

Telegram-Troryorng
Share.