បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញសួរសុខទុក្ខ យោធិនពិការមណ្ឌលអភិវឌ្ឍន៍យោធិនពិការ 317 តេជោភ្នំឆត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តសេនីយ៍ឯក ឯក សំអូន មេបញ្ជាការងកងទ័ពជើងគោក និងជា មេបញ្ជាការយោធភូមិភា គទី5 នៅថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021 បានដឹកនាំគណៈប្រតិភូនាយទាហានក្រសួងការពារជាតិជាច្រើនរូប អញ្ជើញទៅសំណេះសំណាល សួរសុខ ទុក្ខ នាយ និងពលទាហាន យោធិនពិការ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ 317 តេជោភ្នំឆត្រ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបាននាំយកអំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទៅចែក ជូនក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ព្រះពុទ្ធសាសនា នាពេលខាងមុខ។

ក្នុងឱកាសសំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារយោធិនពិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង សម្តេចនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខនាយ និងពលទាហាន ព្រមទាំង ក្រុមគ្រួសាររបស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។

ឯកឧត្តម មានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ ព្រឹ ទ្ធិបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់បង ប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល។ ក្រោមការដឹកនាំតាមគោលនយោបា យឈ្នះឈ្នះរបស់សម្តេច បានធ្វើឲ្យពួកយើងរួចផុតពីសង្គ្រាម និងបានបង្រួបបង្រួមគ្នា ដឹកនាំប្រទេសឲ្យមានសុខសន្តិភាពរីកចម្រើនមកដល់សព្វថ្ងៃ ។ សម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស និងជូនបងប្អូនជាយោធិនពិការ រួមទាំងក្រុមគ្រួសារដើម្បីការពារឲ្យចៀសផុតពីជំងឺកូវីដ-19 ដែលកំពុងរីករាលដាលទូទាំងសកលលោកផងដែរ។

អំណោយរបស់ក្រសួងការពារជាតិ ដែលបានយកទៅចែកជូនបងប្អូនក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនយោធិន ពិការតេជោភ្នំឆត្រ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជាង500ឃីដ ដែលក្នុងនោះម្នាក់ៗទទួលបានឃីដ១កញ្ចប់ ក្នុងឃីដ មានត្រីខចំនួន5កំប៉ុង មី5កញ្ចប់ ទឹកដោះគោ1កំប៉ុង ស្ករស1គីឡូក្រាម ថវិកា30,000រៀល និងថវិកាជូនមណ្ឌល3,000,000រៀល។ ឆ្លើយតាមការស្នើសុំ បានជួយឧបត្ថម្ភដល់ការចាក់ដី នៅទឹកស្អាត6,000,000 រៀល ឧត្តមថវិកាទិញស៊ីម៉ង់ត៍2,000,000រៀល ម៉ាស់30,000ម៉ាស់ អាកុល300លីត្រ អង្ករ2តោន និងឧត្ថម្ភធ្វើអណ្តូងទឹកមួយតម្លៃ1,700ដុល្លារ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.