បាត់ដំបង ៖ កុមារីអាយុ ២ឆ្នាំដើរលេងលើស្ពានតែម្នាក់ឯង ជ្រុលជើងធ្លាក់ក្នុងទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ចាន់ ស្រីមុំ អាយុ ០២ឆ្នាំ រស់នៅក្នុងភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

ហេតុការណ៍កុមារីអាយុ ២ឆ្នាំលង់ទឹកស្លាប់នេះ កើតឡើងនៅវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ខណ:ស្ត្រីជាម្តាយកំពុងរវល់ការងារផ្ទះភ្លេចខ្លួន ក៏ស្រាប់តែកុមារីរងគ្រោះ បានដើរទៅលេងលើស្ពាននៅខាងមុខផ្ទះចុះឡើងៗ បានមួយសន្ទុះក៏ជ្រុលជើងរអិលធ្លាក់ក្នុងប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់ភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានព័ត៍មានភ្លាម កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ពិនិត្យរាងកាយសាកសពបង្ហាញថា កុមារីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយក៏ប្រគល់សាកសពឲ្យឳពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.