ក្រុងព្រះសីហនុ៖ រថយន្តធុនធំដឹកដីមួយគ្រឿងបើកដាច់ហ្វ្រាំង បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូចំនួន ០២ គ្រឿង បណ្ដាលឲ្យមនុស្សចំនួន ០២ នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះតាមបណ្ដោយផ្លូវវិថីផែ ទល់មុខជាមួយនឹងច្រកចូលកំពង់ផែស្វយ័តខេត្តព្រះសីហនុ មិនដែលស្ថិតនៅក្នុងភូមិ ០៣ សង្កាត់លេខ ០៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលពីវេលាម៉ោង ២:៤០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់មកកាន់ភ្នាក់ងារសារព័ត៌មានឲ្យបានដឹងថា មុនពេលកើតហេតុរថយន្តម៉ាក Hyundai ពាក់ស្លាកលេខព្រះ សីហនុ 3A-8518 អ្នកបើកបរឈ្មោះ អាត ម៉ារ៉ាឌី ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរអ្នកបើកឡាន ស្នាក់នៅភូមិ ១ សង្កាត់ ១ ក្រុង/ខេត្តព្រះសី ហនុ និងអ្នករួមដំណើរម្នាក់មិនស្គាល់ឈ្មោះ បើកបរទិសដៅពីជើងមកត្បូង ចុះចំណោតយាយម៉ៅ រ៉ាសំដៅទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ លុះពេលមកដល់កន្លែងកើតហេតុ រថយន្តខាងលើបានដាច់ហ្រ្វាំង ជ្រុលចង្កូតទៅបុកជាមួយនឹងថ្មពុះចែកទ្រូងផ្លូវ រួចក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក់ Honda Dream ឆ្នាំ ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BD-2598 ហើយជ្រុលចង្កូតទៅបុកម៉ូតូ Honda Dream ឆ្នាំ២០២០ មួយគ្រឿងទៀត បើងចូលក្នុងសួនច្បារខាងមុខកំពុងផែស្វយ័តខេត្តព្រះសីហនុ បណ្ដាលឲ្យរងរបួសជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រីឯរថយន្តបានធ្លាក់ចូលប្រឡាយទឹកបាក់កង់ខាងមុខ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងព្រមទាំងនាំយកម្ចាស់រថយន្ត និងលើកយកវត្ថុតាងទាំងសងខាង​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

Share.