ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយរថយន្ត ស៊េរីទំនើបលុចស៊ីស 570 ពណ៌ ស មិនចាំស្លាកលេខ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក បើកបរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខ៥២៨លុះមកដល់ស្តុបកងរាជអា វុធហត្ថក៏បានបុកជាមួយនឹងម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1IW-7420 បើកបរដោយយុវជន ម្នាក់ក្នុងទិសដៅ ពីកើត ទៅលិចតាម ប ណ្ដោយផ្លូវលេខ២៨៩ បណ្ដាលឱ្យប៉ើងខ្ទាត់ជាង20ម៉ែត្រដោយម៉ូតូនិងអ្នកបើកបរទៅទើរនឹងគល់ឈើក្បែរចិញ្ចើមផ្លូវ នឹងមានបំណែកម៉ូតូរាយប៉ា យពេញផ្លូវ ចំណែកឯម៉ូតូបាក់ខ្ទេចខ្ទីស្ទើរតែមើលមិនយល់ ដោយបែកកង់មុខកង់ក្រោយនឹងក្បាលម៉ូតូខ្ទិច ខ្ទាត់អាគុយចេញមកខាងក្រៅ។

ចំណែកឲ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យតែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានបណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ក្រោយពីបានបុកម៉ូតូជនរងគ្រោះឲ្យប៉ើងជាង20 ម៉ែត្រ ហើយរថយន្ត សេរីទំនើបលុចស៊ីស570 ឃើញស្ថានភាពមិនស្រួលក៏បានបើករត់គេចបាត់ស្រមោលតែម្ដងដោយបន្សល់ ទុកតែជនរងគ្រោះ រួមជាមួយនឹងម៉ូតូនៅ កន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ដេត ឡយ ឣាយុ១៩ឆ្នាំ មានបុរបរជាជាងកាមេរាសុវត្ថិភាព ស្នាក់នៅម្ដុំស្ពានឣាកាសផ្សាដីហុយ មានស្រុកកំណើតនៅ ឯឃុំជីថុច ស្រុកមេសាង ខេត្តព្រៃវែង។

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យយុវជនម្នាក់បាត់បង់អាយុជីវិតដ៏រន្ធត់នេះកើតឡើងនៅយប់ថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2021តាមបណ្ដោយផ្លូវលេខ 528 កែងនឹងផ្លូវលេខ 284 ត្រង់ចំណុច ស្តុបកងរាជអាវុធហត្ថ ស្ថិតក្នុងសង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង នឹងយកម៉ូតូទៅរក្សាទុកនៅ ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯសពជនរងគ្រោះ សមត្ថ កិច្ចបានទាក់ទងទៅសាច់ញាតិដើម្បីប្រគល់ជូនធ្វើបុណ្យតាមប្រពៃណី៕

Share.