ភ្នំពេញ: ជនដៃដល់បានកាប់ទៅលើលោកតាមានវ័យ៧០ឆ្នាំម្នាក់ជាច្រើនពូថៅ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលនៅចំណុច រោងឈើប្រក់ស័ង្ហសី ក្នុងដីចំការ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ កាលវេលាម៉ោង១២យប់ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ 

សពជនរងគ្រោះមានឈ្មោះ អាត់ សូត ហៅ (តា យ៉េត) អាយុ៧០ឆ្នាំមុខរបរអ្នកចាំដីអោយគេ រស់នៅជាមួយប្រពន្ធក្រោយមានឈ្មោះ ហៅ យាយ ប៉ៅ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានលែងលះប្រពន្ធដើមយូរឆ្នាំមកហើយ សព្វថ្ងៃបានមករួមរស់ជាមួយប្រពន្ធក្រោយសង់រោងចាំដីអោយគេ រស់នៅជាមួយប្រពន្ធក្រោយតែពីរប៉ុណ្ណោះនឹងសុំម្ចាស់ដីដាំឈូកលក់គ្រានបានប្រាក់បន្ថែម ហើយនៅយប់កើតហេតុវេលាម៉ោងប្រហែង១២ជាងក៏ស្រាប់តែលឺសម្លេងប្រពន្ធស្រែកយំអោយអ្នកជិតខាងជួយថាប្ដីត្រូវគេសម្លាប់ហើយក្រោយមកអ្នកជិតខាងក៏បានមកមើលក៏ឃើញជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមទៅហើយក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យកន្លែងកើតហេតុនឹងធ្វើការហ៊ុំព័តខ្សែររងចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យនឹងបើកការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ខណៈនេះសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតនិងបានឃាត់ស្រ្តីជាប្រពន្ធចុងដែលរស់នៅជាមួយគ្នាយកទៅសាកសួរផងដែរ៕

Share.