សត្វមឹកគឺជាសារធាតុចិញ្ជឹមដ៏ល្អមួយ ដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ដឹង ប៉ុន្ដែមឹងគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីនC ជាតិដែក និង កាល់ស្យូម។ មឹកមានអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះអ្នកមានជំងឺបេះដូង អ្នកមានផ្ទៃពោះ ជាពិសេសជួយស្បែក ក្រចក និង សក់ មានសុខភាពល្អ និង កាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់រុំាំរ៉ៃថែមទៀតផង។

តោះមកដឹងពីអត្ថប្រយោជន៍របស់សត្វមឹក តើវាមានប្រយោជន៍ដូចម្ដេចខ្លះចំពោះសុខភាព?

១) សុខភាពបេះដូង៖ មឹកមានផ្ទុកសារធាតុប៉ូតាស្យូមដល់ទៅ ២០៩មីលីក្រាម។ ប៉ូតាស្យូមមានប្រសិទ្ធភាពបង្កើនសុខភាពបេះដូង និង រក្សាអត្រានៃចង្វាក់បេះដូង ហើយក៏ជួយកាត់បន្ថយសម្ពាធឈាមផងដែរ ។ ការទទួលទានមឹកក៏ជួយឲ្យរាងកាយរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធភាពផងដែរ ហើយថែមទាំងជួយការពារកោសិកាមិនឲ្យទទួលរងការបំផ្លាញ តាមរយៈបរិមាណនៃវីតាមីន E ដែលមានផ្ទុកក្នុងសត្វមឹក។

២) កាឡូរីទាប៖ មឹកគឺល្អសម្រាប់អ្នកដែលចង់បង្កើនការទទួលទានអាហារដែលមានប្រូតេអ៊ីន ដោយមិនធ្វើឲ្យប៉ះពាល់ដល់គោលដៅកាឡូរីរបស់ពួកគេ។ ការទទួលទានមឹក ១០០ក្រាម មានត្រឹមតែ ៧៥kcal – ៨៥kcal នៃកាឡូរីប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើអ្នកយកមឹកទៅជៀន ឬ បំពង នោះអាចនឹងមានការកើនឡើងកាឡូរីខ្ពស់។

៣)​ ប្រភពល្អនៃវីតាមីន B12 និង​ B6៖ រាងកាយរបស់អ្នកត្រូវការវីតាមីន B12 សម្រាប់សុខភាពសរសៃប្រសាទ និង សម្ពាធឈាម ចំណែកវីតាមីន B6 គឺល្អសម្រាប់ការពារបេះដូងអ្នកពីជំងឺដាច់សរសៃឈាមខួរក្បាល។

៤) សេលេញ៉ូម និង វីតាមីនE​៖​ មឹកមានបរិមាណសេលេញ៉ូម និង វីតាមីនE។ សេលេញ៉ូម ដែលមានវត្តមានក្នុងបរិមាណ១នាទី ក្នុងរាងកាយ ធ្វើការជាមួយវីតាមីនE ក្នុងការជំរុញការលូតលាស់ធម្មតារបស់រាងកាយ។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចដើរតួក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក និង ជួយទប់ស្កាត់ការរីកលូតលាស់នៃដុំសាច់ផងដែរ។

៥) បន្ថយកម្រិតកូឡេស្ដេរ៉ូល៖ មឹកមិនដូចអាហារសមុទ្រផ្សេងទៀតដែលបង្កើនកម្រិតកូឡេស្ដេរ៉ូលក្នុងឈាមនោះទេ មឹកអាចកាត់បន្ថយកម្រិតនៃកូឡេស្ដេរ៉ូល និង ធ្វើឲ្យអ្នកគ្មានកង្វល់ជាមួយនឹងកូឡេស្ដេរ៉ូល។ ប្រសិនបើអ្នកទទួលទានមឹកឆៅ គឺល្អព្រោះមានផ្ទុកជាតិខ្លាញ់ទាបបំផុត ប៉ុន្ដែត្រូវសម្អាតឲ្យបានស្អាតដើម្បីកុំឲ្យបន្សល់ជាតិពុល។

ដូច្នេះមឹកគឺជាប្រភពសារធាតុដ៏ល្អ ដែលយើងមិនគួររំលង យកមកធ្វើជាម្ហូបអាហារ ប៉ុន្ដែសូមលើកទឹកចិត្តឲ្យមានការសម្អាតឲ្យបានស្អាតល្អ ចៀសវាងការពុលមឹក៕​

ប្រភព៖ The Health Site

Telegram-Troryorng
Share.