តារា​ហ្វេសប៊ុក​​និង​អ្នក​លក់​ឡេង​ដ៏​លេច​ធ្លោ​មួយ​រូប​អ្នក​នាង​ Love Riya ថ្វី​ត្បិត​តែ​មិន​សូវ​ Lucky (សំណាង)​ ក្នុង​រឿង​ស្នេហា​ ប៉ុន្តែ​មុខ​របរ​រក​ស៊ី​នៅ​តែ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន​​ថែម​ទាំង​សោយ​សុខ​យ៉ាង​រីករាយ​ជាមួយ​នឹង​កូន​ស្រី​ពៅ ទែនទែន​ ជាពិសេស​នោះ​អ្នក​នាង​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ភ្ញាក់​ផ្អើល​ ព្រោះ​តែ​ការ​តុបតែង​ខ្លួន​របស់​អ្នក​នាង​ក្នុង​ថ្ងៃ​កំណើត​កូន​ស្រី​ស្អាត​ប្លែក​ប្រៀប​ដូច​ជា​ក្រមុំ។

កាល​ពី​រសៀលថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកនាង​ Love Riya បាន​ផុស​រូប​ភាព​ស្លៀក​ឈុត​ពណ៌ស គូ​ជាមួយ​នឹង​កូន​ស្រី​ Chheng Ariya Kelly ហៅ ទែនទែន អម​ជាមួយ​នឹង​សំណេរ​ជូនពរ​ខួប​កំណើត​កូន​ស្រី​តូច​យ៉ាង​មាន​អត្ថន័យ​ជ្រាលជ្រៅ​ថា​៖

«រីករាយថ្ងៃខួបកំណើតកូនស្រីម៉ាក់ Chheng Ariya Kelly ហៅ ទែនទែន ម៉ាក់ សូមជូនពរឲ្យកូនមានសុខភាពល្អ បញ្ញាឆ្លាតវាងវៃ ជូនពរពេលធំឡើង​ជោគ​​ជ័យគ្រប់ភារកិច្ចទាំងអស់ ជួបតែមនុស្សល្អ សំណាស់ល្អក្នុងជីវិត អ៊ុំពូមីងលោកតាលោកយាយមានពាក្យអីជូនពរអូនទែនខ្លះ»

ពាក្យ​ជូនពរ​និង​អបអរសាទររបស់​អ្នក​នាង​ Love Riya ចំពោះ​កូន​ស្រី​ ជាមួយ​នឹង​រូប​ភាព​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក​ដែល​អ្នក​នាង​បាន​ថត​ជាមួយ​នឹង​កុមារី​ ទែនទែន បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​មក​ជូនពរ​និង​សាទរ​ចំពោះ​ម្ចាស់​ខួប​កំណើត​តូច​ ក៏​ដូច​ជា​សរសើរ​ម៉ាក់ៗ​ថា​ស្អាត​ និង​គួរ​ឱ្យ​ស្រលាញ់​ដូច​ជា​ស្រី​ក្រមុំ​​ ចំណែក​ម្ចាស់ខួប​ទែនទែនវិញ​ក៏​មាន​ទឹក​មុខ​រំភើប​រីករាយ​ខ្លាំង​ដែរ​ក្នុង​ថ្ងៃ​កំណើត​របស់​ខ្លួន​។

ចង់​ដឹង​ថា​បរិយាកាស​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ ទែនទែន អ្នកនាង Love Riya ស្រស់​ស្អាត​ដូច​ក្រមុំ​ប៉ុណ្ណា​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Telegram-Troryorng
Share.