បុរសម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន ប្រើប្រាស់ហួសកម្រិតរហូតដល់បែកថ្នាំ ដើរឡើង ទៅលើស្ពានអាកាសផ្សារដីហុយ បែរជា លោត ហក់ទម្លាក់ចុះទៅវិញ បណ្តាលឲ្យ រងរបួសធ្ងន់ បាក់កជើងស្តាំ។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា អាន់  ភេទប្រុស អាយុជាង២០ឆ្នាំ ជនជាតិវៀតណាម ជាមនុស្សបែក ញៀនថ្នាំ ស្នាក់នៅម្តុំវត្តព្រះពុទ្ធ ខណ្ឌ៧មករា ។

តាមសមត្ថកិច្ចប្រចាំគោលដៅ ស្ពានអាកាសផ្សារដីហុយ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរឡើងលើស្ពាន ពីកើតទៅលិច។ក្រោយមកស្រាប់តែជនរងគ្រោះ ហក់លោតពីលើស្ពានទៅវិញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បាក់កជើងស្តាំ ដេកសន្លប់ឈឹង នៅក្រោមស្ពាន បង្កឲ្យភ្ញាក់ផ្អើល ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច សម្រួលចរាចរ និងរង់ចាំរថយន្តសង្គ្រោះ តែមានរថយន្តគ្លីនិកឯកជនចំនួន២គ្រឿងទៅដល់កន្លែងកើតហេតុដែរ តែមិនហ៊ាន ដឹកដោយសារ ជាជនបែកថ្នាំ។

ជនរងគ្រោះ នៅដេកសន្លប់អស់រយៈពេលជិតមួយម៉ោង ទើបឃើញរថយន្ត របស់ មន្ទីរពេទ្យ បង្អែកខណ្ឌសែនសុខ ដឹកយកជនរងគ្រោះទៅសង្គ្រោះ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.