បុរសជាជនជាតិបរទេសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកសឺដេសពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-9988ក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវលេខ214លុះមកដល់ផ្លូវបែក ជាបួនកែងជាមួយនឹងផ្លូវលេខ51ក៏បានបុកជាមួយនឹងម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1AB-0592 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្ដាល ឲ្យដួលពេញផ្លូវ។

ក្នុងហេតុការណ៍នោះ អ្នកបើកបរម៉ូតូរងរបួសធ្ងន់ដោយបែកប្រអប់ជើងលៀនឆ្អឹងចេញក្រៅ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។រីឯរថយន្តនិងម៉ូតូរងការ ខូចខាតផ្នែកខាងមុខដូចគ្នាដោយម៉ូតូ ក្រពឹតកន្ត្រក បែកតាបឡូ រថយន្តបែកខាងមុខ ដោយ ជ្រុះកាងមកក្រោមហើយរបូតផ្លាកលេខនិងបែកស្តុបអស់មួយចំហៀង។

 ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់ថ្ងៃទី 14  ខែតុលាឆ្នាំ 2021។ ស្ថិតក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរត្រូវរ៉ូវគ្នាដោយភាគីអ្នកបើកបររថយន្តម៉ាកស័រដេសព្រមចេញថ្លៃសងការខូចខាត ម៉ូតូនិងថ្លៃព្យាបាលដល់អ្នកបើកបរម៉ូតូ ដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយ៕

អត្ថបទ៖សុខលី

Share.