អ្នកបើកបររថយន្តដឹកទឹកកក មួយគ្រឿងបើកបរមិនប្រយ័ត្នរេចង្កូតទៅបុកជាមួយនឹង បង្គោល ភ្លើងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នកធ្វើដំណើតាមដងផ្លវមិនមាន គ្រោះថ្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទីព្រឹក តាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គេឃើញបុរស ម្នាក់បើករថយន្តកូរ៉េពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2R-0167 បិទឃ្លុបជិត ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងនៅចិញ្ចឹមផ្លូវពេញទំហឹង ដាច់ជញ្ជាំងទ្រុង ធ្លាក់ចេញមកសុទ្ធតែទឹកកក រាយពេញផ្លូវរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថារងការប៉ះពាល់ទៅដល់បង្គោលភ្លើងបន្តិចបន្តួចទើបសមត្ថកិច្ចឱ្យម្ចាស់រថយន្ដយហៅរថយន្តអូស  យកចេញពីកន្លែងកើតកើតហេតុដើម្បីជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ស្វាយភឿន

Share.