សត្វចិញ្ចឹមមិនត្រឹមតែជាដៃគូរ ឬ ជាសមាជិកគ្រួសារដ៏ល្អប៉ុណ្ណោះទេ តែការមានពួកវានៅក្បែរអាចជួយឲ្យយើងមានសុខភាពផ្លូវចិត្តល្អ ​មិនស្ត្រេស និងធ្វើឲ្យយើងរីករាយថែមទៀតផង។

តើសត្វចិញ្ចឹមអាចជួយសុខភាពផ្លូវចិត្តយ៉ាងដូចម្ដេច?

ផ្អែកតាមលទ្ធផលនៃការស្ទង់មិតិនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកដែលចិញ្ចឹមសត្វគឺសុទ្ធតែទទួលបានអារម្មណ៍រីករាយស្រស់ស្រាយ ប៉ុន្ដែសត្វដែលគេយកមកចិញ្ចឹមភាគច្រើនគឺជាសត្វសុនខ សត្វឆ្មា សត្វត្រី និង សត្វបក្សីជាដើម។ កម្រិតនៃភាពរីករាយមិនត្រឹមតែកើតមានប៉ុណ្ណោះទេ វាក៏បានជួយឲ្យអ្នកមានសុខភាពល្អ ស្រស់ស្រាយ បំបាត់នូវភាពអផ្សុកនៅពេលដែលអ្នកនៅម្នាក់ឯង។ ប៉ុន្ដែការចិញ្ចឹមសត្វមិនមែនជារឿងងាយស្រួលនោះទេ ហើយរឹតតែពិបាកប្រសិនបើអ្នកមិនមានផ្ទះស្បែងផ្ទាល់ខ្លួន ព្រោះតែពួកវាអាចបង្កការរំខានដល់អ្នកដទៃក៏ថាបាន។

ដូច្នេះអ្នកគួរតែព្យាយាមផ្ដល់ក្ដីស្រឡាញ់ និង ចំណាយពេលវេលាជាមួយសត្វចិញ្ចឹមឲ្យអស់ពីចិត្ត ព្រោះវាល្អសម្រាប់ខ្លួនឯងខ្លាំងណាស់មិនថាសុខភាព ឬ ចំណងមិត្តភាពរវាងម្ចាស់និងសត្វចិញ្ចឹមនោះទេ៕

អត្ថបទស្រាវជ្រាវ

Telegram-Troryorng
Share.