បើតាមតៃកុងរថយន្តធុនធំប្រភេទក្រឡុកស៊ីម៉ងត៍បានឲ្យដឹងថា ខ្លួនបានបើករថយន្តក្រឡុកសុីម៉ងន៍ដោយកន្ទុយពាក់ស្លាកលេខភ្នំពេញ4A-6835 រីឯក្បាលឡានពាក់ស្លាកលេខភ្នំពេញ3E-8115តាមបណ្ដោយផ្លូវវិថីឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ខាមុខមណ្ឌលឃ្លាំងគយចល័តក៏បានគេចជាមួយនឹងរថយន្តព្រូសមួយគ្រឿងមិនចាំស្លាកលេខដែលបើកបរបញ្ច្រាសផ្លូវ ឃើញដូចនេះខ្លួនក៏បាត់បួងចង្កូតឡើងលើសួនបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចំនួន2 សង្កាត់ចុះមកធ្វើការហៅរថយន្តស្ទូចដើម្បីស្ទូចចេញកុំឱ្យមានការកកស្ទះចរាចរនៅចំនុចផ្លូវនេះ។

សំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេដោយតៃកុងរថយន្តធុនធំនេះរងរបួសស្រាល តែប៉ុណ្ណោះ និងបង្កការខូចខាតរថយន្តនិងសួនពុះចែកទ្រូងផ្លូវ វិមានឈ្នះឈ្នះយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង1រំលងអធ្រាត្រឈានចូលថ្ងៃទី19 ខែតុលាឆ្នាំ2021ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅព្រំប្រទល់ជាមួយនឹងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការហៅរថយន្តស្ទូចមកស្ទូចរថយន្តបង្ករយកទៅរក្សាទុកនៅការិយាល័យនរគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.