នារីវ័យក្មេងម្នាក់បើករថយន្តព្រូសពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BI-1352តាមបណ្ដោយ ផ្លូវលេខ1970ក្នងទិសដៅពីកើតទៅលិចលុះមកដល់កែងជាមួយនឹងផ្លូវហាន់ណូយក៏បានបុកជាមួយនឹងម៉ូតូឌ្រីមសង់ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ពាក់ស្លាកលេខភ្នំពេញ1HM1872 តាមបណ្ដោយផ្លូវហាន់ណូយក្នុងទិសដៅពីជើងទៅត្បូងបណ្ដាលឱ្យដួលពេញផ្លូវ។

 ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ឯម៉ូតូរងការខូចខាត ផ្នែកខាងក្រោយ ដោយបាក់ ធ្លាក់ស្លាកលេខមកដី។

ចំណែករថយន្តបង្ករមិនបានឈប់ទេដោយបើករត់តែត្រូវបានប្រជាពលរដ្ឋដេញឃាត់បានៅ តាមបណ្ដោយផ្លូវលេខ1970ប្រគល់ឱ្យសមត្ថកិច្ច។

ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅយប់ថ្ងៃទី19ខែតុលាឆ្នាំ2021ស្ថិតក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅ នៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំ ធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.