បន្ទាប់ពីកងទ័ពរបស់អាមេរិកបានដកទ័ពចេញពីអាហ្វហ្គានីស្ថានមិនដល់ ២ខែផង ពេលនេះលោក សាលមេ ខាលីហ្សាត បានលាលែងពីតំណែងហើយ។

បេសកជនកំពូលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថានរូបនេះបានលាលែងពីតំណែង ក្រោយពេលដែលកិច្ចពិភាក្សាការទូតក្នុងការរារាំងក្រុមសកម្មប្រយុទ្ធពីការដណ្ដើមអំណាចទទួលការបរាជ័យ។ នៅក្នុងលិខិតលាឈប់របស់លោក សាលមេ ខាលីហ្សាត បានទទួលស្គាល់ថា ការរៀបចំនយោបាយរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង តាលីបង់ មិនបានដំណើរការទៅមុខតាមការគ្រោងទុកទេ។ លោកមានការសោកស្ដាយចំពោះពលរដ្ឋអាហ្វហ្គានីស្ថានដែលកំពុងទទួលរងនូវលទ្ធផលដ៏ពិបាក្នុងពេលបច្ចុប្បន្ននេះ។ ហើយការលាឈប់របស់លោកនេះ គឺជាការសុំទោសចំពោះពលរដ្ឋអាមេរិកទាំងមូលផងដែរ។

គួរឲ្យដឹងថា ក្រោយលោក ខាលីហ្សាតលាលែងពីតំណែង រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក អាតូនី ប្លីងខេន បានឲ្យដឹងថា លោក តូម៉ាស់ វេស ដែលជាបេសកជនរងនឹងមកទទួលតំណែងបន្តពីលោក ខាលីហ្សាត។

ប្រភព៖ Aljazeera

Telegram-Troryorng
Share.