ខណៈ​នេះ​​មាន​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយទៀត​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ ក្រោយ​ផេក​គាំទ្រ​ការ​ប្រកួត​​មួយ​បាន​ធ្វើ​ការ​ផុស​ថា​តារា​ចម្រៀង​របស់​កម្ពុជា​គឺ​អ្នក​នាង​ ពេជ្រ សោភា បាន​កុម្មង់​ទិញ​រ៉ូប​រាត្រី​ «Evening Gown» ពី​ហាង​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​ដ៏​ល្បី​មួយ​របស់​ហ្វីលីពីន​ តែ​សាមី​ខ្លួន​បាន​ចេញ​មក​ឆ្លើយ​តប​​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ផេក​មួយ​នោះ​។

នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១ នេះផេក Universe Pageant បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ថា​ អ្នក​នាង​ ពេជ្រ សោភា កំពូល​តារា​ចម្រៀង​មួយ​រូប​របស់​កម្ពុជាបាន​ ទិញ​រ៉ូប​ Evening Gown ដ៏​ល្បី​មួយ​របស់​ហ្វីលីពីន ដែល​ហាង​មួយ​នោះ​ជា​ហាង​ល្បិឈ្មោះ​មាន​បវរកញ្ញាជា​ច្រើន​បាន​កុម្មង់​រ៉ូប​រាត្រី​ពី​ហាង​នោះ​ទៅស្លៀក​ក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិផង​ដែរ​។

ប៉ុន្តែ​ភ្លាមៗ​នោះ​តារា​ចម្រៀង​ ពេជ្រ សោភា បាន​ចេញ​មក​បដិសេធ​​ភ្លាមៗ​ដែរថា​ «នាងខ្ញុំពេជ្រ សោភា អត់បានទៅច្រៀងក្នុងកម្មវិធីណានោះទេរ៉ូបនោះខ្ញុំគ្រាន់តែចូលចិត្ត ខ្ញុំមិនអាចពាក់បានទេរ៉ូបនោះតំណាងអោយប្រទេសរបស់គេ ផេកខ្មែរផុសខុសហើយ មុនផុសជួយគោរពសិទ្ធគេផង រ៉ូបនោះមានលុយក៏ទិញអត់បានដែរ អរគុណហ្វេន»

ងាក​មក​មកាន់​អ្នក​គាំទ្រ​របស់​តារា​ស្រី​រូប​នេះ​វិញ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​និង​ស្ដី​បន្ទោស​ចំពោះ​ផេក​ខាង​លើ​ដែល​បាន​ផុស​ព័ត៌មាន​មិន​ពិត​ និង​ទាមទារ​ឱ្យ​ផេក​ខាង​លើ​ពិនិត្យ​ឱ្យ​ច្បាស់​ជា​មុន​សិន​មុន​នឹង​ធ្វើ​ការ​ផុស​ព័ត៌មាន​ឬ​ក៏ដំណឹង​ណាមួយ​ ចៀសវាង​ប៉ះពាល់​ដោយ​ប្រការ​ណាមួយ។

យ៉ាងណាមិញ​ Admin Page ដែល​កំពុង​ទទួល​រង​នូវ​ការ​រិះគន់​ពី​មហាជន​នោះ​បាន​ចេញ​មក​សុំ​ទោស​ចំពោះ​អ្នក​នាង​ ពេជ្រ សោភា រួចរាល់​ហើយ​ចំពោះ​ការ​យល់​ច្រឡំ​របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​តារា​ចម្រៀង​រូប​នេះ​មិន​​ពេញ​ចិត្ត​៕

Telegram-Troryorng

Share.