បំណុលក្នុងបំណុល ពាក្យនេះស័ក្ដិសមនឹងប្រើក្នុងករណីតារាកំប្លែងល្បីអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង នាខណៈនេះខ្លាំងបំផុត ព្រោះកាលពីយប់មិញនេះម្ចាស់បំណុលពីរូបបានទៅតាមទារអ្នកនាងព្រោះតែម្ចាស់បំណុលដើមរំអុកទារប្រាក់មុខក្រោយ ហើយបើសរុបទឹកប្រាក់របស់ម្ចាស់បំណុលទាំងពីរនេះចូលគ្នាមានរហូតដល់ជាង១ម៉ឺន២ពាន់ដុល្លារអាមេរិក។
សូមចុចអាន ស្រីខ្ញុង Live យំខ្សឹ.កខ្សួ.ល ប្រកាសក្ស័យធន ជាប់បំណុលជាង៥៧ម៉ឺនដុល្លារ!
យោងតាមការ Live របស់សារព័ត៌មានក្នុងស្រុកមួយ ម្ចាស់បំណុល២រូបបានតាមទៅរកអ្នកនាងខ្ញុង ហើយស្រែកទាមទារឱ្យអ្នកនាងបញ្ជាក់កាលបរិច្ឆេទសងប្រាក់ព្រោះម្ចាស់បំណុលដើមដែលខ្លួនរត់ទៅខ្ចីមកឱ្យអ្នកនាងខ្ញុងខ្ចីតនោះបានទាមទារខ្លួនមុខក្រោយ ដោយមូលហេតុយល់ថាខ្លួនបានទទួលប្រាក់សំណងពីអ្នកនាងខ្ញុងរួចរាល់ហើយ ប៉ុន្តែធាតុពិតរូបខ្លួននៅមិនទាន់បានទទួលប្រាក់មួយកាក់មួយសេននៅឡើយទេ។
សូមចុចអាន ដាក់ចំៗ តារាកំប្លែងជើងចា.ស់អ្នកនាង គ្រត ថាខ្លួននៅក្នុងសិល្បៈជាង៤០ឆ្នាំតែនៅចា.ញ់ ខ្ញុង!
ករណីខាងលើនេះមានការប៉ះទង្គិចគ្នាមួយប្រាវ ដោយសារតែភាគីម្ចាស់បំណុលច្រឡោតដែលអ្នកនាងខ្ញុង មិនព្រមចុះពីរថយន្ត ដើម្បីមកនិយាយចរចាជាមួយគ្នាឱ្យដឹងសាច់រឿង ប៉ុន្តែចុងក្រោយអ្នកនាងខ្ញុងព្រមចុះពីលើរថយន្ត ហើយអាចនិយាយសំរួលគ្នាវិញបាន។ ប៉ុន្តែអ្នកនាងខ្ញុងបានអះអាងថាខ្លួនមិនធ្វើការអត្ថាធិប្បាយអ្វីទាំងអស់លើករណីនេះ ព្រោះអ្នកនាងត្រៀម Live ផ្ទាល់នៅថ្ងៃអង្គារនេះវេលាម៉ោង ៩ព្រឹក ដើម្បីបកស្រាយ ដោយអ្នកនាងនៅតែលើកគោលជំហរដើម បើសិនម្ចាស់បំណុលចង់ចាប់អ្នកនាងដាក់គុក អ្នកនាងសុខចិត្តដើរចូលគុកដដែល។
រឿងរ៉ាវចម្រូងចម្រាសរបស់អ្នកនាងខ្ញុង និងម្ចាស់បំណុលដ៏ច្រើន ជាមួយនឹងទឹកប្រាក់កន្លះលានដុល្លារ អាចនឹងបញ្ចប់ត្រឹមការ Live នៅថ្ងៃនេះឬក៏យ៉ាងណា មានតែត្រូវរង់ចាំតាមដានជាបន្តទៀត។