មានហេតុការណ៍គ្រោះថ្នាក់ចរចរណ៍រវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា សំណាងល្អមិនបានបង្កឲ្យមានអ្នករងរបួស គ្រាន់តែខូចខាតរថយន្តនិងបង្កការកកស្ទះចរាចរណ៍។

ហេតុការនេះកើតឡើងនៅម៉ោង ១១និង៣០ នាទីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាមពណ៌ស្កពាក់ស្លាកលេខ ភ្នំពេញ2W-8494 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ពីត្បូងមកជើងបម្រុងបត់ចូលមណ្ឌលសុខភាពគីឡូលេខ៩ ស្របពេលនោះក៏មានរថយន្តកូរ៉េ១គ្រឿងដឹកទំនិញពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AZ-3028 បានបន្ថយល្បឿនឲ្យរថយន្តcamery ឆ្លងផ្លូវ។ ខណៈនោះដែរក៏មានរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងទៀតពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2W-6320បើកបរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញពេញទំហឹងរុញបុកបន្ត     រថយន្តឆ្លាមដែលកំពុងបត់ឆ្លងផ្លូវតែម្តង បណ្ដាលឲ្យរងការខូចខាតរថយន្ត ៣គ្រឿង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី១បានចុះមកដល់កន្លែងកើតហេតុបាញ់ថ្នាំយករថយន្តអែបខាងនិងទុកពេលអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយជំហានសិន បើមិនត្រូវគ្នាសមត្ថកិច្ចវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សារទុក៕

អត្ថបទ៖ស្វាយ ភឿន

Share.