បុរសម្នាក់បានបើកម៉ូតូpcxពណ៌ពាក់ស្លាកលេខភ្នំពេញ1GQ-0318ញ្ច្រាស់ផ្លូវក្នុងទិសដៅពីលិច ទៅកើតត្រូវរថយន្តស៊េរីទំនើបម៉ាកអាល់ហ្វាត ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-2799បើក ដោយជនជាតិបរទេសជិះគ្នាពីរនាក់ក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវម៉ុងរិទ្ធីបុកចំពីមុខបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថោង ឌីណា ស្នាក់នៅផ្ទះលេខ 15ផ្លូវលំភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានប្រពន្ធ និងកូន ម្នាក់អាយុ6ឆ្នាំ។

ការណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ កើតឡើងនៅនៅវេលាម៉ោង១១:នាទីយប់ថ្ងៃទី20 ខែតុលាឆ្នាំ2021 ស្ថិតនៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធីសង្កាត់ទួលសង្កែទី2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនង ទៅសាច់ញាតិជនរងគ្រោះ មកកន្លែងកើតហេតុ រួចបានប្រគល់សាកសពជនរងគ្រោះ ឲ្យ សាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯម៉ូតូរថយន្ត និងអ្នកបើកបររថយន្តត្រូវបានយកទៅ ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.