គ្រួសារមួយកំពុងតែអង្គុយហូបបាយល្ងាចជុំគ្នានៅក្រោមសំយាបផ្ទះ។ កំពុងតែហូប សុខៗស្រាប់តែដុំឥដ្ឋធ្លាក់ពីលើការដ្ឋានសាងសង់នៅជាន់ទី២ពីការដ្ឋាន១នៅក្បែរផ្ទះ ត្រូវដំបូលសំយ៉ាបលាន់ឮសូរប្រាវ បណ្ដាលឲ្យខ្ទេចដំបូលសំយ៉ាបអស់មួយចំហៀង និងបាក់របងផ្ទះ។

តែសំណាង សមាជិកក្នុងគ្រួសារ ដែលកំពុងហូបបាយជុំគ្នាមិនមានគ្រោះថ្នាក់ ធ្ងន់ធ្ងរ គ្រាន់តែរងរបួសស្រាលពីរនាក់តែប៉ុណ្ណោះ។

ករណីធ្លាក់ឥដ្ឋពីលើការដ្ឋានមកត្រូវដំបូលផ្ទះប្រជាពលរដ្ឋនេះកើតឡើងនៅ ថ្ងៃទី20 ខែតុលាឆ្នាំ2021នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុនិងបានឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅសង្កាត់គោកឃ្លាងដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.