បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធានិងជា ម្ចាស់ហ្គារាសសាំងបានបាញ់សម្លាប់ ខ្លួនឯង នៅក្នុងបន្ទប់ទឹក ហ្ការាសសាំង ptt ស្លាប់នៅក្នុងថ្លុកឈាម កាលវេលាម៉ោងប្រហែល៧ ព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចហ្គារាសសាំង ptt ភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឡី សុក្រិត ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣ ផ្លូវបេតុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មូលហេតុដែលថែកែហ្គារាសសាំងរូបនេះសម្រេចបញ្ចប់ជីវិតខ្លួនឯងគឺបណ្តាលមកពីជំពាក់បំណុលថ្លៃ ប្រេងគេច្រើនដោះមិនចេញ៕

អត្ថបទ៖សេង សាវី

Share.