ប្រទេសរុស្សីធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមតាលីបង់ សម្រាប់កិច្ចពិភាក្សានៅទីក្រុង មូស្គូ នៅថ្ងៃពុធនេះ ដើម្បីស្វែងរកការបញ្ចៀសឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីកណ្ដាល និង ជំរុញឲ្យមានសកម្មភាពប្រឆាំងនិងក្រុមភេវរករ ISIS ដែលកំពុងបង្កភាពចលាចលក្នុងប្រទេសអាហ្វហ្គានីស្ថាន។

កិច្ចសន្ទានដ៏ពិសេសនេះ បានទាក់ទាញមន្ត្រីមកពីប្រទេសចំនួន ១០ រួមមានទាំង ចិន និង ប៉ាគីស្ថាន ដែលសុទ្ធតែជាតួអង្គសំខាន់ៗ ដែលកិច្ចសន្ទនានេះគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រុមតាលីបង់ចាប់តាំងពីដណ្ដើមអំណាចពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាលពីខែ សីហា មក។

កាលពីសប្ដាហ៍មុន លោក វ្លាឌឺមៀ  ពូទីន បានព្រមានអំពីពីឥទ្ធិពលនៃក្រុម ISIS ក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះមានការបំផ្ទុះគ្រាប់បែកជាច្រើនលើកច្រើនសារ ដោយមានការអះអាងទទួលខុសត្រូវពីក្រុម ISIS ផ្ទាល់ផងដែរ។ ក្រសួងការបរទេសរុស្សីបានលើកឡើងថា កិច្ចប្រជុំក្នុងទីក្រុងម៉ូស្គូនេះ គឺដើម្បីពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីការពារវិបិត្តមនុស្សធម៌។ ដោយឡែងលោក អាប់ឌុល សាឡេម ហាណាហ្វី ឧបនាយករដ្ឋមន្រ្តីក្រុមតាលីបង់ និង ត្រូវចូលរួមក្នុងកិច្ចសន្ទនាជាមួយនឹងប្រទេសរុស្សី។

គួរឲ្យដឹងដែរថា កន្លងមកក្រុមតាលីបង់ធ្លាប់បានបង្កើតកិច្ចសន្ទនា ជាមួយមន្ត្រីរដ្ឋាភិបាលតួកគី នៅក្នុងទីក្រុងអង់ការ៉ាផងដែរ​ ដើម្បីដោះស្រាយវិបិត្តមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ប្រភព៖ Bloomberg

Telegram-Troryorng
Share.