រថយន្តដឹកទឹកកកបើកបរលឿនជាន់ហ្វ្រាំងមិនស៊ីជ្រុលបុករះរថយន្តឡង់គ្រីស័រនៅពីមុខរួច មិនទាន់អស់ល្បឿនទៅបុកជាមួយនឹងរថយន្តព្រុសមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងមិនបង្កអោយមានអ្នករងរបួសក្នុងហេតុការណ៍នេះ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ២១ ខែតុលាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចបំបែកជាបី ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តLANG GRUISER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-8515បើបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង។លុះ មកដល់ចំណុច កើតហេតុត្រង់ចំណុចផ្លូវបំបែកជាបីមានរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ក្រមៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-5699 បើកចេញពីផ្លូវបេតុងបត់ស្ដាំឡើងផ្លូវធំ រថយន្តឡង់គ្រីស័រក៏បានជាន់ហ្រ្វាំងបន្ថយល្បឿនស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ឆ-2042 ភព2ឃ្លប់ដឹកទឹកកកបើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងព្រួបើកលឿនមកពីក្រោយជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលបុករះរថយន្ដឡង់គ្រីស័របណ្ដាលឱ្យរងការខូចខាតហើយមិនទាន់អស់ល្បឿនក៏ទៅបុកជាមួយនឹងរថយន្តព្រូសមួយគ្រឿងបន្តទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុធ្វើការបាញ់ថ្នាំយក រថយន្តទាំង៣គ្រឿងដាក់អែបខាងបញ្ជៀសការកកស្ទះចរាចរណ៍និងទុកពេលឱ្យគូភាគីទាំងសងខាងធ្វើការចរចាគ្នាសិន។បើមិនត្រូវគ្នាសមត្ថកិច្ចវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

អត្ថបទ៖សេង សាវី

Share.