
នៅវេលាម៉ោង៩យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃច័ន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១ នេះ ក្លិបNeftçi PFK នឹងត្រូវប្រកួតជាមួយក្រុម Keşla ដែលស្ថិតនៅក្នុងទីក្រុង Baku ជាមួយគ្នា លើទីលានកីឡដ្ឋាន ASK Arena ប្រចាំសប្ដាហ៍ទី២៥ នៃពានរង្វាន់លីគប្រទេសអាហ្សេបៃហ្សង់ Azerbaijan Premier Leagueក្នុងទ្វីបអឺរ៉ុប ។
កីឡាករ Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលប្រកបអាជីពក្នុងក្រុមនេះ ក៏ជាប់ឈ្មោះក្នុងបញ្ជីកីឡាករ១១នាក់ដំបូង ដើម្បីត្រៀមប្រកួតផងដែរ។ សូមទស្សនាតាមវីដេអូខាងក្រោម ដែលផ្សាយចេញ Channel Youtube ផ្លូវការរបស់ក្លិប Neftçi PFK៖
