លោក Jose Mourinho

ការប្រកួតវគ្គជម្រុះក្នុងពូល C ពានរង្វាន់ Europa Conference League ដោយក្រុមដែលមានមូលដ្ឋាននៅប្រទេសន័រវេស FK Bodoe/Glimt បានលត់ក្រុមភ្ញៀវ AS Roma ដែលមានលោក Jose Mourinho ជាអ្នកដឹកនាំក្នុងលទ្ធផល ៦-១ នៅកីឡាដ្ឋាន Aspmyra Stadion កាលពីយប់មិញនេះ។

៦គ្រាប់របស់ក្រុមម្ចាស់ផ្ទះសម្រេចដោយកីឡាករ Botheim នាទី៨, Berg នាទី២០, Botheim នាទី៥២, Solbakken នាទី៧១, Pellegrino នាទី៧៨ និងចុងក្រោយ Solbakken នាទី៨០ ខណ: Roma វាយបកបាន១គ្រាប់វិញដោយ Perez នាទី២៨។

តារាងចំណាត់ថ្នាក់ពូល C ក្រោយឆ្លងកាត់៣ប្រកួត៖
១. Bodoe/Glimt ឈរកំពូលមានពិន្ទុ ពីការប្រកួតឈ្នះ២ ស្មើ១ មិនដែលចាញ់
២. Roma មានពិន្ទុ ពីការប្រកួតឈ្នះ២ ចាញ់១លើក
៣. Zorya មានពិន្ទុ ពីការប្រកួតឈ្នះ១ ចាញ់២លើក
៤. PFC CSKA-Sofia មានពិន្ទុ ពីការប្រកួតស្មើ១ ចាញ់២លើក និងមិនដែលឈ្នះ។

ក្រុម FK Bodoe/Glimt
Telegram-Troryorng
Share.