អាចនិយាយថា ជាថ្ងៃដ៏ស៊យបំផុតសម្រាប់យុវជនម្នាក់ ដោយសារគេត្រូវជួបគ្រោះថ្នាក់ផ្ទួនៗ គ្នា២លើក្នុង១ថ្ងៃ។

សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា  ដំបូងឡើយជនរងគ្រោះបានជិះម៉ូតូអាសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GA-5693បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត។លុះមកដល់ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងឬស្តុបវត្តតាំងក្រសាំងក៏ត្រូវរថយន្ត ហាយឡិនឌ័រមួយគ្រឿងមិនចាំស្លាកលេខបានបុកបណ្ដាលអោយដួលរលាត់ដៃរលាត់ជើងរងរបួសស្រាលក៏ត្រូវបានអ្នកដំណើរនៅតាមដងផ្លូវជួយលើក។បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូមករកពេទ្យដើម្បីលាងរបួស លុះមកដល់ស្តុបផ្សារជេនយូរីក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាកMazda ពណ៌សពាក់ស្លាកលេខភ្នំពេញភ្នំពេញ2BM-3500បើកបរដោយជនបរទេសម្នាក់បុកម្ដងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

រីឯរថយន្តបង្កឃើញហេតុការណ៍មិនស្រួលមិនបានឈប់ទេក៏បានព្យាយាមបើកគេចតាមបណ្ដោយផ្លូវ២០១១តែគេមិនរួចក៏ត្រូវបានប្រជាពលរដ្ឋដូចជាអ្នកធ្វើដំណើរតាមដងផ្លូវជួយឃាត់បានស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២១ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុនាំយករថយន្តនិងជនបង្កទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កាកាបទី១ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.