បុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AC-5773ក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។លុះមកដល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានគេចរថយន្តមួយគ្រឿងទៀតដែលបើកបរស្របទិសគ្នា បត់ពីមុខរថយន្តរបស់គាត់ រួចក៏ជ្រុលចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករបួសនោះទេដោយគ្រាន់តែខូចខាតរថយន្តនិងសួនច្បារពុះចែកទ្រូងផ្លូវតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមរីនេះកើតឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី22ខែតុលាឆ្នាំ2021ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការទាក់ទងទៅជំនាញនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.