Barcelona ទល់នឹង Real Madrid

យោងតាមការចុះផ្សាយរបស់ Football-Espana នៅព្រឹកមិញនេះបានឲ្យដឹងថា​សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួត El Clasico រវាង Barcelona និង Real Madrid នៅក្នុងរាត្រី​ថ្ងៃអាទិត្យ ទី២៤ ខែ​តុលា ឆ្នាំ​២០២១ នេះ ត្រូវបានលក់អស់ហើយ នៅសល់តែកៅអី VIP តែបន្តិចតែប៉ុណ្ណោះដែលនៅទំនេរ។ អ្នកគាំទ្រដែលត្រូវចូលរួមទស្សនាគឺមានចំនួនប្រមាណ ៩មុឺននាក់ជាង។

ក្រុមអ្នកបុណ្យ FC Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួនទទួលស្វាគមន៍ក្រុមអធិរាជស Real Madrid នៅក្នុងក្របខណ្ឌ LaLiga Santander សប្តាហ៍ទី១០ នារាត្រីយប់ថ្ងៃអាទិត្យ ទី២៤ ខែតុលា វេលាម៉ោង៩:១៥នាទី។

Barcelona ទល់នឹង Real Madrid

បច្ចុប្បន្ន Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman ស្ថិតនៅលេខរៀងទី៨ មាន១៥ពិន្ទុ ខណ: Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ស្ថិតនៅលេខរៀងទី៣ មាន១៧ពិន្ទុ។

គួរបញ្ជាក់ក្លិបទាំងពីធ្លាប់ប៉ះគ្នាសរុប២៤៦ប្រកួត រាប់ចាប់តាំងពីឆ្នាំ១៩១៦មកម្ល៉េះដោយ Barcelona ធ្លាប់ឈ្នះ​ប្រកួត​ចំនួន​៩៦ដង​ Real Madrid ឈ្នះ​ប្រកួត​ចំនួន​៩៨ដង​ និង​ប្រកួត​ក្នុង​លទ្ធផល​ស្មើ​គ្នា​៥២ដង​។ សម្រាប់ប្រវិត្តជួបគ្នា ២រដូវកាលចុងក្រោយ Real Madrid ឈ្នះ ៣លើក និងស្មើគ្នាម្តង៖
– Real Madrid 2-1 Barcelona
– Barcelona 1-3 Real Madrid
– Real Madrid 2-0 Barcelona
– Barcelona 0-0 Real Madrid

២រដូវកាលចុងក្រោយនៅ Laliga

ប្រភព៖ Marca

Telegram-Troryorng
Share.