កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្រោយធ្វើសកម្មភាពគាស់ហាង យីហោសន្យាស្ថិតនៅក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាលយកសម្ភារ។

ជនសង្ស័យទាំងពីរនាក់រួមមាន៖

១.ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២.ឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០០:៤៥នាទី មានជនសង្ស័យចំនួន០២នាក់បានជិះឡានមួយគ្រឿងពណ៌ខ្មៅ មិនស្គាល់ម៉ាក មកឈប់នៅចំណុចមុខហាង សន្យា ហើយនាំគ្នាដើរសំដៅទៅក្លោងទ្វារហាង រួចយកកន្ត្រៃ កាត់មេសោរទ្វារ និងមានស្ព្រាយបាញ់កង់ទ្វារអោយងាយស្រួលរុញទ្វារបើកកុំឲ្យឮសំឡេង ខ្លាំង បន្ទាប់មកជនសង្ស័យក៏បាននាំគ្នាចូលទៅក្នុងហាង និងបានធ្វើសកម្មភាពលួច ឧបករណ៍ភ្លេង មួយចំនួនដូចជា៖  ១.ម៉ាស៊ីនឌីជេចំនួន03គ្រឿង ២.ធុងបាស់ធំ(សាហ្វ) 01គ្រឿង ៣. បាស់សូឡូ ចំនួន 01គ្រឿង ៤.ម៉ិចស៊រសំលេង 01គ្រឿង ហើយលើកយក ទៅដាក់ក្នុងឡាន( ប្រើរយៈពេលប្រហែលកន្លះម៉ោង) ក្រោយពីធ្វើ សកម្មភាពរួច ជនសង្ស័យ ក៏បាននាំគ្នាបើកឡានគេចខ្លួន បាត់តែម្តង។

ជនរងគ្រោះនៅក្នុងសំណុំរឿងនេះមានឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាលបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Share.