គ្រឿងញៀនទម្ងន់ជាង២០០គីឡូក្រាម និងជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំង នគរបាល ស្រុកស្រែអំបិល ខេត្តកោះកុង បង្ក្រាបចាប់បាន កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុក ស្រែអំបិល  ខេត្តកោះកុង ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យ៦នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖ ទី១ ឈ្មោះ  SUNGSING PRAMOCH ភេទប្រុស  អាយុ ៥៦ឆ្នាំ ជាជនជាតិថៃ  រស់នៅខេត្ត ស៊ូរ៉ាត់ថានី ប្រទេសថៃ មេក្លោង ។ ទី២ ឈ្មោះ  SAE THAO ភេទប្រុស  អាយុ ៥៦ឆ្នាំ ជាជនជាតិថៃ រស់នៅខេត្ត ណាន ប្រទេសថៃ មេក្លោង ។  ទី៣ ឈ្មោះ  លែន ណាក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅខេត្តតាកែវ ។ ទី៤ ឈ្មោះ  នៅ ចន្ធូ ភេទប្រុស  អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅខេត្តព្រៃវែង ។ ទី៥ ឈ្មោះ ពេជ្រ តុង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ជាកម្មករ រស់នៅខេត្តស្វាយរៀង ។  ទី៦ ឈ្មោះ រស់ ថាញ់ ភេទប្រុស  អាយុ ៤២ឆ្នាំ មុខរបរជាកម្មករ រស់នៅខេត្តតាកែវ ។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន៖ ទូកឈើចំនួន០១គ្រឿង(ធំ)  , ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន១០កេសទឹកសុទ្ធ(ស្មើប្រមាណ ជាង២០០Kg ថ្លឹងជញ្ជីងដៃ) ។

ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលនាំទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ស្រែអំបិលដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ លុះមកដល់រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ នគរបាលបន្តធ្វើការឆែកឆេរ ត្រួតពិនិត្យទូករបស់ជនសង្ស័យ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.