ឈុត​ឆាក​ថើប​បបូរ​មាត់​ដ៏​សែន​ផ្អែមល្ហែម​ គឺជា​ឈុត​ឆាក​ដ៏ពិសេស​និង​មិនអាច​ខ្វះបាន​មួយ​របស់​ខ្សែភាពយន្ត​ភាគ​កូរ៉េ​ ព្រោះ​ជា​ឈុត​ឆាក​ដែល​ឆក់​បាន​បេះដូង​អ្នក​ទស្សនា​ ដោយសារ​តែ​ចូលតួ​ជាមួយ​នឹង​តួឯក​ប្រុស​ស្រី​។ យ៉ាងណា​មិញ​នៅ​មាន​ឈុត​ឆាក​ថើប​ក្នុង​រឿង​កូរ៉េ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ហ្វេន​ស្អប់​ព្រោះ​តែ​មូលហេតុ​ច្រើន​យ៉ាង​។

សូម​ចុច​អាន​ ហាម​អ្នក​ខ្សោយ​បេះដូង​មើល​៖ ឈុត​ថើប​​ពី​រឿង​ភាគ​​កូរ៉េ​​ចំនួន​ ​៥​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ឈុត​ថើប​រំជួល​អារម្មណ៍!

១. Father Is Strange

នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​​ខ្នាត​វែង «Father Is Strange» តួ​អង្គ​ Byun Mi Young (Jung So Min) ត្រូវ​អ្នកដឹកនាំ​បង្ខំ​ឱ្យ​ថើប​លើ​មុខ​របស់​ដៃ​គូ​សម្ដែង​ Ahn Joong Hee (Lee Joon) ដើម្បី​ឱ្យ​បាន​ស្នាម​ក្រែម​ប្រឡាក់​លើ​ថ្ពាល់​ពិតៗ​។ ក្រោយ​មក​ទៀត​ Jung So Min ត្រូវ​បន្ត​ថើប​បបូរ​មាត់​របស់​ Lee Joon ទៀត​។ ឈុត​ឆាក​ដែល​នឹក​ស្មាន​ថា​ចេញ​មក​រ៉ូមែនទិច​ប៉ុន្តេ​បែរ​ជា​ត្រូវ​អ្នក​ទស្សនា​រិះគន់​ខ្លាំង​ព្រោះ​ការ​ថើប​នេះ​គ្មាន​អ្វី​ខុស​ពី​ការ​រំលោភ​បំពាន​រាង​កាយ​នៅ​កន្លែង​ធ្វើ​ការ​នោះ​ទេ​។

២. Seonam Girls High School Investigators

ឈុត​ឆាក​ថើប​គ្នា​រវាង​សិស្ស​ស្រី​វិទ្យាល័យ​​ពី​នាក់​នៅ​ក្នុង​សាច់​រឿង «Seonam Girls High School Investigators» គឺ​ជា​ឈុត​ឆាក​ថើប​គ្នា​រវាង​ក្រុម​នារី​ស្រលាញ់​ភេទ​ដូច​គ្នា​ដំបូង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កូរ៉េ​។ ក្រៅ​ពី​មិន​ទទួល​បាន​ការ​គាំទ្រ​ហើយ​នោះ​ ឈុត​ឆាក​នេះ​ថែម​ទាំង​ត្រូវ​អ្នក​ទស្សនា​ជះ​សម្ដី​រិះគន់​ ដោយ​ក្នុង​នោះ​សូម្បី​តែ​គណៈប្រឹក្សា​ចាត់​ថ្នាក់​ស្ដង់ដារ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​កូរ៉េ​ (KCSC) ក៏​បាន​លើក​ឡើង​ដែរ​ថា​ឈុតឆាក​​នេះ​បានបំពាន​​​​ច្បាប់​ទូរទស្សន៍​ប្រទេស​កូរ៉េ ​​មាត្រា​​២៧​ ស្ដីពី​ការ​រក្សា​ភាព​ថ្លៃថ្នូរ​ និង​មាត្រា​៤៣ ស្ដី​ពី​ការ​សាបព្រោះ​អារម្មណ៍​រវាង​កុមារ​និង​មនុស្ស​ពេញ​វ័យ​។ ក្រុម​អ្នក​គាំទ្រ​ LGBT បាន​បដិសេធ​និង​មិន​គាំទ្រ​ចំពោះ​សេចក្ដី​ប្រកាស​របស់​​គណៈ​កម្មាការប្រឹក្សា​ចាត់​ថ្នាក់​ស្ដង់ដារ​ស្ថានីយទូរទស្សន៍​កូរ៉េ​ KCSC ដោយ​បាន​លើក​ឡើង​ថា​សេចក្ដី​សម្រេច​ខាង​លើ​នេះ​គឺ​រំលោភ​លើ​សិទ្ធិ​មនុស្ស​។

៣. Moonlight Drawn By Clouds

ឈុត​ឆាក​ក្នុង​រឿង​នេះ​ក៏​ត្រូវ​បាន​ KCSC ចាត់​ទុក​ថា​បំពាន​ច្បាប់​ទូរទស្សន៍​ដូច​គ្នា​ គឺ​ត្រង់​ឈុត​ឆាក​ថើបមាត់​គ្នា​រវាង​តួ​អង្គ​ Hong Ra On (Kim Yoo Jung) និង​ Lee Yeong (Park Bo Gum)។ មូលហេតុ​ដែល​ត្រូវ​ចាត់​ទុក​ថា​ខុស​នោះ​គឺត្រង់​ Kim Yoo Jung ទើប​តែ​មាន​អាយុ​ ១៧​ឆ្នាំ​នៅ​ខណៈ​ដែល​កញ្ញា​សម្ដែង​រឿង​នោះ​។ ចំពោះ​ករណី​នេះ​អ្នក​ទស្សនា​បាន​យល់​ស្រប​ចំពោះ​ការ​លើកឡើង​របស់​ KCSC ហើយ​ប្រឆាំង​ចំពោះ​ការ​ថើប​បបូរមាត់​គ្នា​ចំពោះ​តួ​អង្គ​ដែល​មិន​​គ្រប់​អាយុ​ ខណៈ​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា​ឈុត​នេះ​មិន​ជា​ខុសឆ្គង​ពេក​នោះ​ទេ វា​គ្រាន់​តែ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ដូច​មើល​គេហួច​។

៤. Our Gab Soon

ភាពយន្ត​ភាគ​ខ្នាតវែង​ «Our Gab Soon» ក៏​ទទួល​រង​ការ​រិះគន់​ចាស់​ដៃ​ដូច​គ្នា​ដែរ​សម្រាប់​ឈុត​ឆាក​ថើប​បបូរមាត់​គ្នា​រវាង​តួ​ឯក​ស្រី​​ Shin Gab Soon (Kim So Eun) ខណៈ​ដែល​តួ​ស្រី​សុំ​បែក​គ្នា​ពី​តួ​ប្រុស​ Heo Gab Dol (Song Jae Rim) ហើយ​ត្រូវ​ខាង​ប្រុស​បង្ខំ​ថើប​បបូរ​មាត់​។ ឈុតឆាក​នេះ​ត្រូវ​បាន​គេ​រិះគន់​ខ្លាំង​ៗ​ថា​ផ្សព្វផ្សាយ​ការ​ប្រើ​ហិង្សា​ក្នុង​ទំនាក់ទំនងស្នេហា​។ ប៉ុន្តែ​ជា​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ទៅ​វិញ​នៅ​ពេល​ដែល​ KCSC និង​ក្រុម​ការងារ​ផលិត​រឿង​ភាគ​បែរ​ជា​និយាយ​ថា​ «មិនមាន​បញ្ហា​អី​នោះ​ទេ​»។

ចុះ​ប្រិយមិត្ត​ត្រយង​វិញ​ តើ​ធ្លាប់​បាន​​ទស្សនា​រឿង​ភាគ​ទាំង​៤​ខាង​លើ​នេះ​ដែរ​ទេ? តើ​យល់​ថា​ឈុត​ថើប​ទាំង​៤​ខាង​លើ​នេះ​ពិត​ជា​​គួរ​ឱ្យ​រិះគន់​មែន​ដែរទេ?

Telegram-Troryorng

Share.