សម្រាប់​អ្នក​ពេញ​និយម​និង​តាម​ដាន​ទស្សនា​ភាពយន្ត​ភាគ​កូរ៉េ​ច្បាស់​ជា​រង់ចាំ​យ៉ាង​អន្ទះសា​ឈុត​ឆាក​តួ​ឯក​ប្រុស​ស្រី​បង្ហាញ​ក្ដី​ស្រលាញ់​តាម​រយៈ​ការ​ថើប​គ្នា​ ប៉ុន្តែ​សម្រាប់​អត្ថបទ​ដែល​ត្រយង​លើក​យក​បង្ហាញ​នៅ​ក្នុង​ពេល​នេះ​មិនមែន​ជា​ឈុត​ថើប​ថ្ពាល់​គ្នា​ធម្មតា​ៗ​នោះ​ទេ​ តែ​ជា​ឈុត​ឆាក​ថើប​បបូរមាត់​គ្នា​បែប​ស៊ី​ជម្រៅ​ ក្ដៅ​គគុក​ លក្ខណៈ​​ថា​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង​មិន​គួរ​ទស្សនា​នោះ​ទេ​។

សូមចុចអាន៖ Netflix ត្រៀម​លើក​ដៃ​​​ Bye-Bye ភាពយន្ត​​៥៣​ រឿង​ក្នុង​​ខែ​មិថុនា​នេះ!​​

​យោង​តាម​គេហទំព័រ​ Popcorn ​បាន​ជ្រើស​រើស​យក​ឈុត​ឆាក​ថើប​ដែល​ជា​ឈុត​ឆាក​មួយ​អ្នក​គាំទ្រ​និង​ទស្សនា​ភាពយន្ត​ភាគ​កូរ៉េ​រង់ចាំ​យ៉ាង​អន្ទះសា​នោះ​ដក​ស្រង់​ចេញ​ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​កូរ៉េ​ចំនួន​ ៥​ រួម​មាន​៖

១./ What’s Wrong With Secretary Kim (Park Seo Joon និង Park Min Young) ​

ភាពយន្ត​ភាគ​ជា​ស៊េរី​បែប​មនោសញ្ចេតនា​លាយ​កំប្លែង​ដ៏​ល្អ​មួយ​នេះ​ អ្នក​ណា​មិន​ទាន់​បាន​ទស្សនា​ចាត់​ទុក​ថា​ភ្លាត់​ឱកាស​មួយ​ដ៏​ធំ​ ព្រោះ​តួអង្គ​ឯក​ទាំង​ប្រុស​និង​ស្រី​គឺ​អាច​និយាយ​បាន​ថា​ស៊ី​ចង្វាក់​គ្នា​បាន​យ៉ាង​ល្អ។ ឈុត​ឆាក​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​អាច​នឹង​រមួល​ខ្លួន​នោះ​ត្រង់​ឈុត​ដែល​ លេខាគីម (សម្ដែង​ដោយ​ Park Min Young) ទៅ​រក​លោក​អគ្គ​នាយក​រង Lee Yong Joon ដែល​សម្ដែង​ដោយ​ (Park Seo Joon) ហើយ​ប្រាប់​គេ​ថា​ចង់​នៅទីនេះ​ជាមួយ​នឹង​លោក​អគ្គនាយក​រង​ពេញ​មួយ​យប់​ បន្ទាប់​ពី​នោះ​ឆាក​ថើប​គ្នា​ដ៏​សែន​ផ្អែមល្ហែម​ក៏​ចាប់​ផ្ដើម​ឡើង​ តែ​ឈុត​ឆាក​ថើប​នេះ​ផ្ដើម​ពី​ផ្អែមល្ហែម​ល្ហែម​រហូត​ដល់​ក្ដៅ​គគុក​ធ្វើ​ឱ្យ​អ្នក​ទស្សនា​អាច​នឹង​អៀន​មិន​ហ៊ាន​មើល​ក៏​ថា​បាន​។​​​

​​​២./ Touch Your Heart (Lee Dong Wook និង Yoo In Na )

ឈុត​ឆាក​នេះ​ជា​ឆាក​សម្ដែង​មួយ​ដែល​អ្នក​ទាំង​ពីរ​ចេញ​ទៅ​ដើរ​លេង​ជាមួយ​គ្នា​ ដោយ​ចាប់​ផ្ដើម​ពី​ត្រង់​ Oh Yeon Seo (Yoo In Na) បង្រៀន​វិធី​បែរ​ក្បាល​ពេល​ថើប​គ្នា​ឱ្យ​ទៅ​ Kwon Jeong Ruk (Lee Dong Wook)។ ដំបូង​ឡើយ​តួ​​ប្រុស​ខ្មាស​តួ​ស្រី​តែ​ក្រោយ​ពី​ខ្មាស​ចប់​ឈុត​ឆាក​ថើប​គ្នា​ដ៏​សែន​រ៉ូមែនទិច​និង​ញាប់ញ័រ​ក៏​ចាប់​ផ្ដើម​ឡើង​។

https://www.youtube.com/watch?v=xDGecQ_PbCA

៣./ When The Weather is Fine (Seo Kang Joon និង Park Min Young)

ភាពយន្ត​រ៉ូមែនទិក​កក់ក្ដៅ​បេះដូង​សម្រាប់​អ្នក​ទស្សនា​នៅ​ក្នុង​រដូវ​ត្រជាក់​។​ ឈុត​ឆាក​ថើប​​ដែល​ដក់​ជាប់​ក្នុង​អារម្មណ៍​អ្នក​ទស្សនាកើត​ឡើង​នៅ​ក្នុង​បន្ទប់​របស់​ Eun Seob (Seo Kang Joon) គេ​បាន​ចាប់​ផ្ដើម​ថត​ Hae Won ( Park Min Young) នារី​តែ​ម្នាក់​គត់​ដែល​គេ​បាក់​ចិត្ត​ស្រលាញ់​រហូត​មក​ ឈុត​ថើប​នេះ​គឺ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​និង​អន្ទះអន្ទែង​ព្រោះ​ភាគី​ខាង​ប្រុស​បាន​បង្ហាញ​អារម្មណ៍​ដែល​លាក់កប់​ក្នុង​ចិត្ត​យ៉ាង​យូរ​​

៤./ World of Married (Park Hae Jun និង Kim Hee Ae)

ឈុត​ឆាក​នេះ​គឺ​ការ​ត្រលប់​មក​វិញ​ អារម្មណ៍​អាឡោះអាល័យ​ស្នេហា​ចាស់​របស់ Tae Oh (Park Hae Joon) និង​ Seon Oh ( Kim Hee Ae) ។ អតីត​គូស្នេហ៍​ទាំង​ពីរ​​បាន​បែក​គ្នា​បែប​មិន​មាន​សល់​អនុស្សាវរីយ៍​ល្អ​ៗ​ឱ្យ​ស្រណោះ​ តែ​អារម្មណ៍​ដែល​មាន​ចំពោះ​គ្នា​នៅ​ស្ថិត​ជាប់​ក្នុង​បេះដូង​ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ប្រព្រឹត្តិ​រឿង​ដែល​មិន​គួរ​ធ្វើ​​​។

https://www.youtube.com/watch?v=rdbzLCvWDhE

៥./ Flower Of Evil (Lee Jun Ki និង Moon Chae Won)

ភាពយន្ត​ភាគ​មនោសញ្ចេតនា​បែប​ស៊ើប​អង្កេត​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចង់​តាមដាន​តាំង​ពី​ភាគ​ដំបូង​។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​អ្នក​សង្ស័យ​ថា​ស្វាមី​ខ្លួន​អាច​ជា​ឃាតករ​ឬ​មាន​ចំណែក​ក្នុង​រឿង​ក្ដី​ឃាតកម្ម​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​អ្នក​កំពុង​តែ​រស់​នៅ​ក្នុង​រូបភាព​បោកប្រាស់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ជាង​១០​ឆ្នាំ​។ Cha Ji Won (Moon Chae Won) មន្ត្រី​នគរបាល​ដែល​ទើប​នឹង​បាន​ដឹង​រឿងរ៉ាវ​អាថ៌កំបាំង​របស់​ស្វាមី​ខ្លួន​គឺ​ Baek Hee Sung ( Lee Jun Ki) ព្យាយាម​លាក់បាំង​រហូត​មក​។ រឿង​នេះ​តួ​អង្គ​ទាំង​ពីរ​ត្រូវ​សម្ដែង​ជា​ស្វាមី​ភរិយា​នឹង​គ្នា​ដូច្នេះ ត្រូវ​តែ​មាន​ឈុត​ឆាក​ស្និទ្ធស្នាល​ដើម្បី​ឱ្យ​មើល​ទៅ​ប្រៀប​ដូច​ជា​គូជីវិត​នឹង​គ្នា​ពិត​ប្រាកដ​។

https://www.youtube.com/watch?v=vXH3u6yy00c
Telegram-Troryorng
Share.