ព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៣:១០នាទីរសៀល កម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ស្ថិតនៅចំណុចក្នុងផ្ទះ ក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់។

ជនសង្ស័យទី១មានឈ្មោះ គឹម សុង ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុទី២មានឈ្មោះ មាគ ឃន ភេទប្រុស អាយុ ៥៧ ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគា ទី៣មានឈ្មោះ សោម សុផា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំ នៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី៤ ឈ្មោះ អុឹម សូនី ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០៤ កញ្ចប់ ទូរស័ព្ទដៃចំនួន០២ គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកព្រៃនប់ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

Share.