ខេត្តព្រះសីហនុ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្ដ រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតជាច្រើនផ្ទាំង សំណាងគ្មានមនុស្សរងរបួស។

ជុំករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:៤៨នាទី ឈានចូលថ្ងៃទី២៨ តុលា ២០២១ ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវ មិត្តភាពស្ពានអូរបី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្ដមួយគ្រឿងម៉ាក TUNDRA ពណ៍ទឹកប្រាក់ ពាក់ស្លាកលេ ខ ព្រះសីហនុ2A-8093 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកន្លែងកើតហេតុស្រាប់តែរេចង្កូ តជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ធរួមទាំងរបងការដ្ឋានបណ្ដាល ឲ្យរងការខូចខាតរថយន្ដយ៉ាងដំណំ ។

ភ្លាមៗសមត្ថកិច្ចជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការអន្តរាគមន៍ និងសម្រួលចរាចរណ៍នៅចំណុចផ្លូវកើតហេតុ ព្រមទាំងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួល ជាលទ្ធផលភាគីម្ចាស់រថយន្ដចេញសងថ្លៃខូចខាតទៅម្ចាស់ផ្ទះចំនួន ២ ០០០$ ដើម្បីបញ្ចប់រឿង ៕

Share.