បាត់ដំបង៖ បុរសមេជាងម៉ៅការសំណង់ ១រូបលើកដែកដើម្បីផ្សាដំបូលអាគារសាលាបានប៉ះខ្សែភ្លើងមេ ឆក់សន្លប់បាត់មាត់បញ្ជូនទៅសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីឆក់ខ្សែភ្លើងខាងលើបានកើតឡើង ត្រង់ចំណុចក្នុងបរិវេណសាលាបឋមសិក្សាតាព្រួច ក្នុងក្រុមទី ០៤ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅវេលាម៉ោងជិត ៣:០០នាទី ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១។

អ្នករងគ្រោះឈ្មោះផូ ភាន់ ហៅជាងវ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជាមេជាងទទួលម៉ៅការផ្នែកសំណង់ មានស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅក្នុងបរិវេណសាលាបឋមសិក្សាតាព្រួច។

នគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះឋិតក្នុងសភាពធ្ងន់ធ្ងរសន្លប់បាត់មាត់ឈឹងហើយសាច់ញាតិ រួមទាំងអ្នកជិតខាងបានអនុវត្តវិធីសាស្ត្របុរាណកប់ភក់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទ៖ដំបងក្រញូង

Share.