បាត់ដំបង៖ យុវជនបែកថ្នាំម្នាក់កាន់កាំបិតរត់ឡើងលើដំបូលរថយន្តនគរបា លបង្កការភ្ញាក់ផ្អើលពេញមាត់ច្រកទ្វាអន្តរជាតិដូង ទីបំផុតសមត្ថកិច្ចលួងលោមឃាត់ខ្លួន។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ប្រាប់ឲ្យដឹងតាមប្រព័ន្ធអេឡិចត្រូនិកថា ករណីភ្ញាក់ផ្អើលនៅមាត់ច្រកទ្វាអន្តរជាតិដូង បង្កឡើងដោយយុវជនម្នាក់់បានកើតឡើងនៅរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនបង្កឈ្មោះម៉ែន សុឃឿន ភេទប្រុស អាយុ ២៣ ឆ្នាំរស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ឋិតនៅក្នុងសភាពវង្វែងស្មារ តី ( បែក ) ដោយសារឥទ្ធិពលគ្រឿងញៀន។

លោកអធិការបន្តថា យុវជនរូបនេះនៅថ្ងៃកើតហេតុបានធ្វើដំណើរពីផ្ទះ ទៅដល់ចំណុចមាត់ច្រកទ្វាអន្តរជាតិ ក្នុងគោលបំណងឆ្លងដែនចូលក្នុងទឹក ដីថៃ បានរត់ឡើងលើដំបូលរថយន្តរបស់នគរបាលដែលកំពុងប្រតិបត្តិការការងារ ដែលដៃម្ខាងប្រដាប់ដោយកាំបិត និងម្ខាងទៀតកាន់ដែកឆាបកាន់គ្រវីគ្រវាត់ចុះឡើងៗ ស្រែកឡូឡា ដោយភ្លាមៗមិនមានសមត្ថកិច្ចណាហ៊ានចូលក្បែរឡើយ រហូតមួយសន្ទុះធំ ជនបង្កបានលោតចុះមកក្រោមវិញហើយក៏រត់ឆ្លងដែនចូលក្នុងទឹកដីថៃ ទីបំផុតទាំងសមត្ថកិច្ចកម្ពុជា ទាំងថៃ បានល្បួងលួងលោម និងឃាត់ខ្លួនបាន ហើយនាំខ្លួនទៅសាកសួរនៅអធិការនគរបាលស្រុកកំរៀងដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.