ភ្នំពេញ៖ រថយន្តកាំរីឆ្លាមមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តហាយឡែនឌ័រមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបុកជា មួយ នឹងរថយន្តសុីណា ចំទ្វារខាងឆ្វេងផ្លោងទៅឡើងលើសួនច្បារ បុកនឹងបង្គោលស្លាកចរាចរណ៍មួយដើមបាក់រាបដល់ដី រថយន្តជ្រុលឡើងខឿន ចិញ្ចើមផ្លូវរថយន្តទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៨នឹង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចនឹងបុរីមេគង្គ សុីធី ទល់មុខនឹងភូមិសំបួរមាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកការីឆ្លាម ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2L-9058 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ខណៈពេលមកត្រង់ចំណុចផ្លូវបំបែកជាបី ក៏បានបត់ឆ្វេងបំរ៉ុងឆ្លងផ្លូវ ស្របពេលនោះមានរថយន្តម៉ាក TOYOTA ហាយឡែនឌ័រពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AE-7435 បើកមកពីក្រោយជាន់ហ្វ្រាំ ងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តកាំរីឆ្លាមពេញទំហឹងហើយក៍ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកសុីណាព័ត៌មានទឹកប្រាក់មួយគ្រឿងពាក់ស្លាក លេខភ្នំពេញ2AG-6691 ដែលកំពុងបើកធ្វើដំណើរបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យផ្លោងខ្ទាតប្រហែលប្រាំ ម៉ែត្រឡើងទៅលើសួនច្បារបុកជាមួយបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម ទើបកើលនឹងខឿងសួនទៅមុខលែងរួច បណ្ដាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ា ងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ ទើបធ្វើការវាស់វែងនិងទុកពេលឲ្យភាគីទាំង៣ធ្វើការចរចាគ្នា តែដោ យមិនត្រូវរ៉ូវគ្នាទើបទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វាឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទាំង ៣ គ្រឿងទៅរក្សាទុករង់ចាំកាដោះស្រាយគ្នានៅពេលក្រោយទៀត៕

Share.