រថយន្តកូរ៉េឃ្លុបមួយគ្រឿងដោយសារកើតមានបញ្ហាបច្ចេកទេស បណ្តាលឲ្យ ឆេះខ្សែភ្លើង ហុយផ្សែងខ្មួល ពេលកំពុងបើកបរ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវ។

ហតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបបញ្ហានេះ ជាប្រភេទរថយន្តដឹកទំនិញ កូរ៉េឃ្លុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8025 ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវជាតិ លេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែផ្សែងហុយខ្មួលខ្មាញ់ ចេញពីក្បាល អាគុយ ឃើញសភាពមិនស្រួល រថយន្តឈប់ចតលើចិញ្ចើមផ្លូវ។បន្ទាប់មកបងប្អូនពលរដ្ឋ សមត្ថកិច្ច ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ ធ្វើឲ្យភ្លើងរលត់ទៅវិញ ។

ករណីខាងលើនេះ មិនបង្កឲ្យអ្នកណារងរបួស ហើយក៏មិនប៉ះពាល់ដល់រថយន្តទាំងស្រុងដែរ ពោលគឺខូចខាតតែភ្លើងប៉ុណ្ណោះ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.