ម៉ូតូZOOMER មួយគ្រឿងជិះដោយបុរសម្នាក់ ខ្វះការប្រុងប្រយ័ត្ន វ៉ាជែងលឿនជ្រុលទៅបុកកៀរ រនាំងបណ្តាលឲ្យដួលរងរបួសបាក់ជើងស្តាំ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខសណ្ឋាគារជីង ជន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពលរដ្ឋអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ម្នាក់ឯង ម៉ាកZOOMER ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1GL-6817  បើកពី លិចទៅកើតក្នុងល្បឿនលឿន។ ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តពីខាងស្តាំដៃ បែរជា ជ្រុលទៅបុកកៀររនាំងដែកនៅតាមចិញ្ចើមផ្លូវ ដួលខ្លួនឯងរងរបួស បាក់ជើងស្តាំ នៅលើផ្លូវ ។

ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភ្លាមៗ រថយន្តគ្លីនិកឯកជនបានដឹកយកជន រងគ្រោះ ទៅព្យាបាល។រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.